នារីរូបស្រស់បើករថយន្តស៊េរីទំនើប ជ្រុលបុកបង្គោលភ្លើងស្តុប វត្ត លង្កា រងការខូចខាតយ៉ាងដំណំ រួចទុករថយន្តចោល គេចខ្លួនបាត់
ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់រួមដំណើរនឹងនារីម្នាក់ទៀតបើករថយន្តស៊េរីទំនើប មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកបង្គោលភ្លើងស្តុប ពេញទំហឹងហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខខាងស្ដាំយ៉ាងដំណទៅមុខលេងរួច ណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨ និង ៤០ នាទីយប់ថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២១ នៅចំណុចស្តុប វត្ត លង្កា បណ្ដោយផ្លូវព្រះសីហនុកែងផ្លូវនិង ៥១ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់រួមដំណើរនឹងនិងនារីម្នាក់ ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AQ-0009ធ្វើដំណើរតាមបណ្តោយព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិចល្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ៥១ ផ្លូវកោងបន្តិច បួងចង្កូតមិនទាន់ជ្រុលបុកបង្គោលភ្លើងស្តុបពេញទំហឹងបណ្តាលឲ្យបង្គោលភ្លើងស្ទុប រងការខូចខាតបន្តិចបន្តួច ឯរថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខជិត ៣០ ម៉ែត្រ ខូចខាតផ្នែកខាងមុខខាងស្ដាំយ៉ាងដំណំ ទៅមុខលែងរួច។
បន្ទាប់អ្នកបើកបរនិងអ្នករួមដំណើរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។លុះមួយសន្ទុះក្រោយមកក៏ឃើញមានរថយន្តស្ទូចឯកជនមួយគ្រឿងបានបើកដល់កន្លែងកើតហេតុរួចរៀបចំស្ទីចថយន្តយកទៅដោយមិនចង់ទទួលខុសត្រូវ ខណ:នោះក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការសួរនាំ និងហាមមិនឲ្យរថយន្តស្ទូចយកទៅនោះទេ។
រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា