ជិះម៉ូតូចេញពីធ្វេីការលឿនពេក ជ្រុលទៅបុករថយន្តកុងតឺន័រ ពេញទំហឹង បណ្ដាលឲ្យបែកក្បាលស្លាប់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វេីការយ៉ាងលឿន ជ្រុលទៅបុក រថយន្តកុងតឺន័រ កំពុងបេីកឆ្លងផ្លូវ ពេញទំហឹង បណ្ដាលឲ្យខ្ទៀតចូលក្រោមកង់រថយន្ត កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៩និង៣៥នាទីយប់ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២១ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ៖ ហ៊ុន សាន់ម៉ៅ ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកំណេីត នៅភូមិ កាប់នឹម ឃុំខ្វាវ ស្រុក សំរោង ខេត្ត តាកែវ ។

បេីតាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា ដំបូងឡេីយ គេបានឃេីញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ 1V-6531 ចេញពីធ្វេីការ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកេីតខាងលេី ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងម៉ាក FUSO ក្បាលពណ៍ ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-7550 ដែលកំពុងបេីកឆ្លងផ្លូវ ពេញទំហឹង បណ្ដាលឲ្យដួលខ្ទៀតចូល ក្រោមកង់រថយន្ត កិនបែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអនោចអធម៍ ។

ក្រោយពេលកេីតហេតុ គេឃេីញវត្តមានប្រពន្ធសពជនរងគ្រោះមកកន្លែងកេីតហេតុនិងមានក្ដីអារម្មណ៍សោកសង្រែងមែនទែន ។ ដោយឡែកតៃកុងរថយន្ត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់រថយន្តទុកឲ្យសមត្ថកិច្ច ជំនាញ ចុះមកវាស់ចែងយកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្ក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner