ក្រសួងធនធានទឹក បង្ហាញការព្យាករណ៍ អាកាសធាតុកម្ពុជាក្នុងរយៈពេល ១សប្ដាហ៏ទៅមុខ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៧សីហាឆ្នាំ២០២១ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃ២៤សីហាឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលឥទ្ធិពលជ្រោងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។

ក្រសួងធនធានទឹកបញ្ជាក់ថា ស្ថានភាពបែបនោះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០សីហា ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, ពោធិ៍សាត់ និងខេត្តសៀមរាប អាចនឹងមានភ្លៀងកម្រិតខ្សោយ។ ចំណែកខេត្តដទៃទៀតអាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។

ចន្លោះពីថ្ងៃទី២១ទៅថ្ងៃ២៤សីហា បណ្ដាខេត្តភាគច្រើនអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ព្រមជាមួយនោះ ក៏អាចមានបណ្ដាខេត្តខ្លះទៀតអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនផងដែរ។ ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ រីឯនៅតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner