ប្រធានាធិបតីអ៊ីរ៉ង់៖ ការបរាជ័យរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន គឺជាឱកាសសម្រាប់ស្តារសន្តិភាពយូរអង្វែង

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី និយាយថា ការ “បរាជ័យយោធា” របស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន បានផ្តល់ឱកាសដើម្បីបង្កើតសន្តិភាពយូរអង្វែងនៅក្នុងប្រទេស។
ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានដកស្រង់សម្តីរបស់លោក រ៉ៃស៊ី ចុះផ្សាយថា ការបរាជ័យផ្នែកយោធារបស់អាមេរិក និងការដកខ្លួនរបស់ពួកគេ វានឹងត្រូវតែក្លាយជាឱកាសដើម្បីស្តារឡើងវិញនូវជីវិតរស់នៅ សន្តិសុខ និងសន្តិភាពយូរអង្វែងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ លោកបន្ថែមថា អ៊ីរ៉ង់គាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារស្ថិរភាពនៅអាហ្វហ្គានីស្ថាន ហើយក្នុងនាមជាប្រទេសជិតខាង និងជាប្រទេសបងប្អូនផងនោះ អ៊ីរ៉ង់អញ្ជើញក្រុមទាំងអស់នៅអាហ្វហ្គានីស្ថាន ឱ្យឈានដល់កិច្ចព្រមព្រៀងថ្នាក់ជាតិមួយ។
ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញមុខថ្លែងការពារការសម្រេចចិត្តរបស់លោក ក្នុងការបន្តដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ដោយបន្ទោសទៅលើរដ្ឋាភិបាលទីក្រុងកាប៊ុលខ្លួនឯង ដែលជាអ្នកបណ្ដោយឱ្យក្រុមតាលីបង់ឡើងកាន់អំណាចគ្រប់គ្រងប្រទេសជាថ្មី៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner