គិតត្រឹមថ្ងៃទី១១ សីហា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងពិភពលោកទាក់ទងនឹងការផ្តល់វ៉ាក់សាំងសម្រាប់មនុស្សម្នាក់ៗ (Vaccine Doses Per Capita)
អត្ថបទដោយ៖
AMS OneMinute
គិតត្រឹមថ្ងៃទី១១ សីហា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងពិភពលោកទាក់ទងនឹងការផ្តល់វ៉ាក់សាំងសម្រាប់មនុស្សម្នាក់ៗ (Vaccine Doses Per Capita) ហើយជាមួយនឹងការអាចសម្រេចបាននូវការចាក់វ៉ាក់សាំងជូនដល់ប្រជាជន ៧០% នៃចំនួនប្រជាជនសរុប (បូករួមទាំងកុមារ)។
កម្ពុជានឹងអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដើម្បីទាក់ទាញការវិនិយោគនិងភ្ញៀវទេសចរលឿនជាងបណ្តាប្រទេសជិតខាង។
កត្តាទាំងនេះនឹងអាចធ្វើឱ្យប្រទេសកម្ពុជាទទួលបានកំណើន GDP ៦% នៅឆ្នាំ២០២២ ហើយបន្ថែមពីលើអត្ថប្រយោជន៍សុខភាព សេដ្ឋកិច្ចរបស់កម្ពុជាអាចនឹងស្ទុះងើបឡើងវិញលឿនជាងបណ្តាប្រទេសជាមិត្ត។
ខ្មែរធ្វើបាន 💪🏽🇰🇭
