មេដឹកនាំកំពូលតាលីបង់

អត្ថបទដោយ៖
AMS OneMinute
  • Haibatullah Akhunzada មេដឹកនាំកំពូលរបស់តាលីបង់បច្ចុប្បន្ន អាយុ ៦០ឆ្នាំ ត្រូវបានក្រុមតាលីបង់ដាក់រហ័ស្សនាមឱ្យថា មេដឹកនាំដ៏ស្មោះត្រង់។ កន្លែងស្នាក់នៅពិតប្រាកដរបស់ Akhunzada មិនត្រូវបានក្រុមតាលីបង់ទម្លាយឱ្យដឹងនោះទេ ប៉ុន្តែ Akhunzada ធ្លាប់ត្រូវបានគេប្រទះឃើញកំពុងបង្រៀននៅឯវិហារអ៉ីស្លាមមួយ ក្នុងទីក្រុង Kuchlak ស្ថិតនៅភាគនិរតី ប្រទេសប៉ាគីស្ថាន។
  • Mullah Abdul Ghani Baradar ដែលជាសហស្ថាបនិកក្រុមតាលីបង់ បច្ចុប្បន្នគឺជាប្រមុខដឹកនាំការិយាល័យនយោបាយរបស់ក្រុមតាលីបង់ក្នុងទីក្រុងដូហា។ Baradar មានអាយុប្រហែល ៥៣ឆ្នាំ ជាមនុស្សម្នាក់ដែលអតីតមេដឹកនាំកំពូលតាលីបង់ Mullah Omar ទុកចិត្តជាទីបំផុត។ លោក Baradar ធ្លាប់ត្រូវបានកងកម្លាំងសន្តិសុខប៉ាគីស្ថានក្នុងទីក្រុង Karachi ចាប់ខ្លួនកាលពីឆ្នាំ២០១០ ហើយដោះលែងវិញ នៅឆ្នាំ២០១៨។
  • Sirajuddin Haqqani មានតួនាទីដឹកនាំបណ្ដាញ Haqqani ដែលដែលត្រួតពិនិត្យហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិយោធារបស់ក្រុមតាលីបង់ ដែលឆ្លងកាត់ព្រំដែន។

សូមអានប្រវត្តិពួកតាលីបង់នៅអាហ្វហ្កានីស្ថាន និងរចនាសម្ព័ន្ធថ្នាក់ដឹកនាំកំពូលតាលីបង់បច្ចុប្បន្ន

ads banner