ខេត្តព្រៃវែង ឆ្លងថ្មី៣០នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជា តួលេខឆ្លងកើនឡើង៣នាក់ប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកពាមជរ៨នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកព្រះសេ្ដច៤នាក់, ស្រុកបាភ្នំ៤ នាក់, ស្រុកមេសាង២នាក់, ស្រុកកំចាយមារ២នាក់, ស្រុកពាមរក៍ម្នាក់, មកពីរាជធានីភ្នំពេញម្នាក់, មកពីខេត្ត សៀមរាបម្នាក់, មកពីខេត្តកំពង់ចាមម្នាក់ និងមកពីខេត្តស្វាយរៀង ម្នាក់។

ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់២៧៥នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៥២៩នាក់ និងចំនួនអ្នកស្លាប់មាន៩៥នាក់ជា ដដែល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner