មូលនិធី Anti Covid19 Cambodia ឧបត្ថម្ភសម្ភារៈដល់សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ (Video Inside)

អំណោយជាថ្នាំនិងសម្ភារ:សម្រាប់បង្កាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ត្រូវបានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩បាន នាំយកទៅប្រគល់ជូនដល់សមាគមអភិរក្សស៊ីក្លូនិងមុខរបរក្រៅប្រពន្ឋ័។ មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ដែល បង្កើតដោយ Group Telegram AntiCovid19Cambodia គឺជាមូលនិធិមួយសម្រាប់ប្រគល់អំណោយរបស់ឯក ឧត្តមហ៊ុន ម៉ា ណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក្នុងការជួយទ្រទ្រង់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងជួប

ការលំបាកដោយសារវិបត្តិកូវីដ១៩, ការជួយទ្រទ្រង់ដល់ក្រុមយុទ្ធជនអាវស, ជួយក្រុមអ្នកស្ម័គ្រចិត្តជួរមុខនិង អាជ្ញាធរគ្រប់ស្ថាប័ន។ ពិធីប្រគល់នូវអំណោយដល់សមាគមអភិរក្សស៊ីក្លូនិងមុខរបរក្រៅប្រពន្ឋ័ នេះបានធ្វើឡើង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ លោក ហោ សេរីវឌ្ឍន៍និង ក្រុមការងារ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner