អភិបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងផ្ដល់អំណោយកាកក្របាទក្រហមខេត្តជូនគ្រួសារភ្លើងឆេះផ្ទះ ដែលបានបាត់បង់ជីវិតកុមារពីរនាក់
កំពង់ឆ្នាំង ឯកឧត្តម ស៊ុនសុវណ្ណរិទ្ធិអភិបាល នៃគណៈអភិបាលខេត្តកំ ពង់ឆ្នាំង អមដំណើរដោយឯកឧត្តមអមសុភា អភិបាលរងខេត្ត និងជាប្រ ធានគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខនិងផ្ដល់អំណោយរបស់សាខាកាកបាទក្រហមខេត្តជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយការទុស្សេខ្សែភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៦ ខែសីហា ដែលបណ្ដាលឲ្យកុមារតូចៗពីរនាក់បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងរន្ធត់នៅ ក្នុងភូមិពោធិឬទ្ធីក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុនសុវណ្ណរិទ្ធិ បានពាំនាំនូវការផ្ដាំផ្ញើសួរ សុខទុក្ខពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្ដេចតែងតែ គិតគូរទេទុកលំបាករបស់ប្រជាពលរដ្ឋ ដែលរង គ្រោះដោយគ្រោះថ្នាក់នានា នៅគ្រប់មូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។
គណៈកម្មាធិការសាខាកាកបា ទក្រហមខេត្តកំពង់ឆ្នាំងក៏បាននាំយកអំណោយរបស់កាកក្របាទក្រហមកម្ពុជា ផ្ដល់ជូនក្រុមគ្រួសារសពដែលកំពុងធ្វើបុណ្យសពរួម មានៈ អង្ករ ៤២៥ គីឡូក្រាម , មី ១០ កេស , ត្រីខ ៥ យូរ , ទឹកសុទ្ធ ៥ កេស ,ទឹកផ្លែឈើ ៥ កេស , ទឹក ត្រី ៣ យួរ , ទឹកស៊ីអ៊ីវ ២យួរ ,ម៉ាស់ ២ ប្រអប់និងថវិកាចំនួន ២លាន២០ ម៉ឺនរៀលផងដែរ ។





