ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ អាស្ត្រាហ្សេណេការ ចំនួន ៣៧៦ដូស ជូនដល់អតីតយុទ្ធជន និងកងកម្លាំងនគរបាលចូលនិវត្តន៍ នៅខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
ធី ដា

កំំពង់ឆ្នាំង៖ លោកជំទាវ ប៊ន សុភីអភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃ ទី ១៧ ខែសីហា ឆ្នាំ ២០២១ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូស ទី៣ (ជាដូសជំរុញប្រភេទអាស្ត្រាហ្សេណេការ)ចំនួន៣៧៦ដូស ជូនអតីតយុ ទ្ធជន និងកងកម្លាំងនគរបាលចូលនិ វត្តន៍ នៅក្មុងមណ្ឌសុខភាព ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកជំទាវ ប៊ន សុភី បានឲ្យដឹងថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគួពីសុខទុក្ខបងប្អូនអតីតយុទ្ធជនជានិច្ច ហើយបានផតល់ការចាក់វ៉ាក់សាំងដូស ទី៣ (ជាដូសជំរុញប្រភេទអាស្ត្រាហ្សេណេការ)ជូនអតីតយុ ទ្ធជន និងកងកម្លាំងនគរបាលចូលនិ វត្តន៍ ដើម្បីការពារដល់សុខ ភាពរបស់បងប្អូនអោយបានល្អប្រសើរ ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មី។

លោកជំទាវ ប៊ន សុភី ក៏បានធ្វើការអំពាវនាវបន្តចូលរួមការអនុវត្តនូវវិធាន ការរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូច ជាក្រសួងសុខាភិបាលឲ្យបានខ្ជាប់ ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ទើបយើងអាចកាត់ផ្ដាច់បាននូវការឆ្លងរាលដាលជំងឺកូវី១៩ ចូលក្នុងសហគមន៍យើង ៕
សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner