អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៩លាន៣៨ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣៩ម៉ឺននាក់ និងជាសះស្បើយ១៨៧លាន៦៧ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៩លាន៣៨ម៉ឺន២ពាន់៤៤៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣៩ម៉ឺន៤ពាន់៧៦៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៧លាន៦៧ម៉ឺន៦៧៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៧លាន៨៩ម៉ឺន៦ពាន់៥៨២នាក់ ស្លាប់ចំនួន៦៤ម៉ឺន៩៣នាក់ និងជាសះស្បើយចំនួន៣០លាន២៨ម៉ឺន៩ពាន់៩៨៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន២៨ម៉ឺន៥ពាន់១០១នាក់ ស្លាប់៤៣ម៉ឺន២ពាន់៥៥២នាក់ និងជាសះស្បើយ៣១លាន៤៧ម៉ឺន៨ពាន់៤០៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៤១ម៉ឺន៧ពាន់២០៤នាក់ ស្លាប់ចំនួន៥៧ម៉ឺន៧១៨នាក់ និងជាសះស្បើយ១៩លាន៣១ម៉ឺន៣ពាន់៥៤៦នាក់ ៕ ប្រភព៖ worldometers
