ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង២៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកកងមាស៤នាក់, ស្រុកចំការលើ៤នាក់, ស្រុកព្រៃឈរ២នាក់, ស្រុកស្ទឹងត្រង់២នាក់, ស្រុកស្រីសន្ធរ២នាក់, មកពីខេត្តត្បូងឃ្មុំ២នាក់ និងមកពីខេត្តកំពង់ម្នាក់។ ចំណែកអ្នកស្លាប់ជាបុរស អាយុ ៦៧ឆ្នាំ នៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៦៨២ករណី ក្នុងនោះករណីបំប្លែងថ្មីដែលតា(Delta)ចំនួន១៦ករណី, បានជាសះស្បើយចំនួន៣ពាន់៩៨០នាក់ និងមានអ្នកស្លាប់ ចំនួន១១២នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕


