រដ្ឋបាលលោក បូរីស ចនសុន នឹងអនុញ្ញាតអោយប្រជាជនអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់ទទួលបានសិទ្ធិជ្រកកោនស្របច្បាប់នៅអង់គ្លេស

អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីផែនកាទទួលរស្វាគមន៍ជនជាតិអាហ្វហ្គានីស្ថានរហូតដល់៥ពាន់នាក់ ដែលបង្ខំចិត្តភៀសខ្លួនចេញពីការគ្រប់គ្រងរបស់ក្រុមពួកតាលីបង់ ក្នុងអំឡុងឆ្នាំដំបូងនៃកម្មវិធីតាំងទីលំនៅថ្មីមួយរបស់លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន ដែលនឹងផ្តល់អាទិភាពដល់ស្ត្រី ក្មេងស្រី និងសាសនា ព្រមទាំងជនជាតិភាគតិចដទៃទៀត។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី ព្រីតធី ផាថែល (Priti Patel) បញ្ជាក់ថា ខ្ញុំចង់ធានាថា ក្នុងនាមជាប្រជាជាតិមួយ យើងគួរតែធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់ការគាំទ្រដល់ជនងាយរងគ្រោះ ដែលភៀសខ្លួនចេញពីអាហ្វហ្គានីស្ថាន ដូច្នេះពួកគេអាចចាប់ផ្តើមជីវិតថ្មីប្រកបដោយសុវត្ថិភាពនៅលើទឹកដីចក្រភពអង់គ្លេស ។ ជាមួយគ្នានេះ លោកស្រីថែមទាំងបានអំពាវនាវដល់ប្រទេសដទៃទៀតអោយជួយទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានផងដែរ ដោយលោកស្រីបញ្ជាក់ថា អង់គ្លេសកំពុងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីលើកទឹកចិត្តប្រទេសដទៃទៀតអោយជួយ។ យើងមិនត្រឹមតែចង់ដឹកនាដោយឧទាហរណ៍ទេ ហើយយើងក៏មិនអាចធ្វើកិច្ចការនេះតែម្នាក់ឯងបានដែរ។
បើតាមផែនការខាងលើនេះ អង់គ្លេសនឹងទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន២ម៉ឺននាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយជនភៀសខ្លួន៥ពាន់នាក់ ក្នុងនោះមានស្ត្រី ក្មេងស្រី និងអ្នកងាយរងគ្រោះបំផុត នឹងត្រូវបានអនុញ្ញាតឱ្យតាំងទីលំនៅក្នុងអង់គ្លេសក្នុងឆ្នាំដំបូង (ឆ្នាំ២០២១នេះ) សម្រាប់ផែនការរបស់លោក ចនសុន ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner