រដ្ឋបាលរបស់លោក ចូ បៃដិន បិទខ្ទប់ប្រាក់បម្រុងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងធនាគាររបស់ខ្លួន ដើម្បីទប់ស្កាត់ក្រុមតាលីបង់យកទៅប្រើប្រាស់
អត្ថបទដោយ៖
ឈឹម ទីណា
អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានបង្កកប្រាក់បម្រុងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលមាននៅក្នុងគណនីធនាគារនៅសហរដ្ឋអាមេរិក ដើម្បីការពារក្រុមតាលីបង់មិនអោយប្រើបាន នេះបើតាមកាសែត Washington Post ។
មន្រ្តីរដ្ឋបាលម្នាក់បានប្រាប់កាសែតនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលណាមួយ ដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថានមាននៅសហរដ្ឋអាមេរិក នឹងមិនត្រូវបានផ្តល់អោយក្រុមតាលីបង់ឡើយ ។
យោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា គិតត្រឹមចុងខែមេសា ឆ្នាំ២០២១នេះ ធនាគារកណ្តាលអាហ្វហ្គានីស្ថានមានទ្រព្យសម្បត្តិបម្រុងចំនួន ៩.៤ ពាន់លានដុល្លារ ៕ ប្រភព៖ CGTN



ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។