រាជរដ្ឋាភិបាល សម្រេចផ្អាកជ្រើសរើសក្របខណ្ឌថ្មីគ្រប់ក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំ២០២២ លើកលែងតែក្របខណ្ឌពេទ្យ

ភ្នំពេញ៖ យោងតាមកម្មវត្ថុ ករណីវិធានការក្នុងការផ្អាកការជ្រើសរើសក្របខ័ណ្ឌមន្រ្តីថ្មី សម្រាប់ឆ្នាំ ២០២២ និងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២១ លើលិខិតលេខ ៥៧៨៧ សហវ.អក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជ្រើសរើសក្របខណ្ឌថ្មីគ្រប់ក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំ២០២២ លើកលែងតែក្របខណ្ឌពេទ្យ ។

ក្នុងលិខិតជម្រាបជូនរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនថា ក្នុងបរិការណ៍នៃការអូសបន្លាយ នៃវិបត្តិកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ និងតាម ចំណារឯកភាពដ៍ខ្ពង់ខ្ពស់ចុះថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២១ លើលិខិតលេខ ៥៧៨៧ សហវ.អថ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្អាកការជ្រើសរើសក្របខ័ណ្ឌមន្ត្រីថ្មីរបស់គ្រប់ក្រសួង-ស្ថាប័ន រួមទាំងគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងតែក្រសួងសុខាភិបាល សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានប្រាប់ទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជ្រាប និងចាត់ចែងអនុវត្តតាមការគួរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner