ស.រ​.អា រក​ឃើញ​ករណី​វ៉ារ៉្យង់​​ដែល​តា​​​រ​ដ្ឋមួយ​ចំនួន​ ជាសញ្ញាណ​នៃ​ការ​រី​ករាល​ដាលជាថ្មី​ក្នុង​ប្រទេស​​

សៅ សម្ភស្ស

​វ៉ារ៉្យង់​​​ដែល​តាល​ រីក​រាល​​​លើ​ប្រ​ជាជនអាមេរិក​ ដែល​​ទទួល​បាន​វ៉ាក់សាំង​​យ៉ាង​ហោច​ ១​ ក្នុង​ចំណោម​ ៥ ករណី​​នៅក្នុ​ង​រ​ដ្ឋ​ចំនួ​ន​ ៦ បង្ក​ឱ្យ​ភាគ​រយ​នៃ​ករណី​ចូល​មន្ទីរពេទ្យ​ និង​ការ​ស្លាប់​ខ្ពស់​ជាង​អ្វី​ ដែល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ពី​មុន​។ នេះ​បើ​យោង​តា​ម​តួលេ​ខ​ ដែល​កាសែត​ The New York Times ​ប្រមូលបាន​។

ចាប់​តាំង​ពី​ប្រទេស​នេះ ម្នីម្នា​ពន្លឿន​កម្មវិធី​វ៉ាក់សាំង​មក​ មន្រ្តី​សុខាភិបាល​ បាន​និយាយ​ថា​ អ្នក​ដែល​ទទួល​បាន​វ៉ាក់សាំង​រួច​ទំនង​ជា​មិនឆ្លង​មេរោគ ឬ ធ្លាក់​ក្នុង​ករណី​ធ្ង​ន់ធ្ងរ ឬ ស្លាប់​ឡើយ​។ ប៉ុន្តែ ទិន្នន័យ​បឋ​ម​ពី​រដ្ឋ​ ចំនួន​ ៧ បង្ហាញ​ថា វ៉ារ្យ៉ង់​​ដែល​តា​ ដែល​ចាប់​ផ្ដើម​រាល​ដាល​ក្នុង​ប្រទេស​នេះ​ចាប់​ពី​ខែ កក្កដា មក​អាចផ្លាស់​ប្ដូរ​អំណះអំណាង​ ដែល​មន្ត្រី​សុខា​ភិបាល​លើក​ឡើង​ខាង​លើ​។

វេជ្ជ​បណ្ឌិតផ្នែកជំងឺឆ្លងនិងរោគរាតត្បាតនៅមន្ទីរពេទ្យ Brigham & Women’s Hospital​ Scott នៅបូស្តុន​ លោក Scott Dryden-Peterson បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​មិន​ចង់​បង្ខូច​​ព័ត៌មាន​​ថា​ វ៉ាក់​សាំង​មិន​មានប្រសិទ្ធិភាព​ក្នុង​ការ​ទប់​ទល់​វ៉ីរុស​ទេ បើ​ទោះ​ជាមាន​ករណី​ចូល​មន្ទីរពេទ្យ​ និង​ការ​ស្លាប់​មិន​ថយ​ចុះ​យ៉ាងណាក្ដី ក៏​វ៉ាក់សាំង​នៅ​តែ​មាន​នាទី​ជួ​យស​ង្គ្រោះជី​វិ​ត​ម​នុស្សអស់​ជា​​ច្រើន​មក​ហើយ​»​។

ការរីក​រាល​ក្នុង​រ​ដ្ឋចំនួន ៦ មាន​ចំនួន​ពី​ ១៨ ទៅ ២៨ ភាគរយ​នៃ​ករណី​ ដែល​បាន​កត់​ត្រា​ក្នុ​ង​រ​យៈ​ពេល​ប៉ុន្មាន​សប្តាហ៍ថ្មី​ៗ​នេះ​។ ចំនួន​ទាំង​នេះ​ទំនងជានៅតិច​នៅឡើយ ព្រោះប្រជាជន​ ដែល​ទទួលបាន​វ៉ាក់សាំង​ហើយ​ភាគ​ច្រើន ក៏​នៅតែ​ឆ្លង​ដោយសារ​ភាពធ្វេស​ប្រហែស​​​ ឬ​ មិន​​​មាន​​អា​រម្ម​ណ៍​ថា​ខ្លួន​ឆ្លង​​ ហើយ​ទៅស្វែង​រក​តេស្ត​នោះ​ទេ​។​

មនុស្ស​ ដែល​ត្រូវ​បា​ន​ចា​ក់​វ៉ា​ក់​សាំ​ង​ភា​គ​ច្រើ​នហើ​យ​ឈាន​ដល់​ករណី​ធ្ងន់​ធ្ងរ​ ដែល​ត្រូវ​បាន​បញ្ជូ​ន​ទៅ​ម​ន្ទីរ​ពេ​ទ្យភាគ​ច្រើន​ជា​ម​នុស្ស​ចា​ស់​ ឬ អ្ន​ក​ដែ​ល​មា​ន​ប្រ​ព័​ន្ធភា​ព​ស៊ាំ​ចុះ​ខ្សោ​យ ដោយ​សា​រ​មូ​ល​ហេតុ​ផ្សេ​ង​ទៀ​ត​។​ ទិន្នន័យ​ពី​មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាមេរិក​ បង្ហាញ​ថា​ ៧៤ ភាគរយ​នៃ​ករណី​ទាំង​នោះ សុទ្ធ​សឹង​តែ​ជា​ក្រុម​​មនុ​ស្ស​ពេញ​វ័​យ ដែល​មា​ន​អា​យុ​ ៦​៥ ឆ្នាំ ឬ ចា​ស់​ជា​ងនេះ​​។​

វេជ្ជបណ្ឌិតលោក Robert Wachter ប្រធាន​នាយក​ដ្ឋា​ន​វេជ្ជ​សា​ស្ត្រ​នៅ​សា​កល​វិ​ទ្យា​ល័​យ​កា​លីហ្វ័​រញ៉ា​ សាន់​ហ្វ្រាន់ស៊ី​ស្កូ​ បា​នមា​ន​​​ប្រ​សា​សន៍​ថា៖ «​ប្រសិ​ន​បើឱកាស​នៃ​ការ​ឆ្លង​មេរោគ​ជាថ្មី​​​លើ​ប្រជាជន​ចាក់​វ៉ាក់សាំង​រួច កើន​ឡើ​ងគួ​រ​ឱ្យ​ក​ត់​ស​ម្គាល់ ខ្ញុំ​គិ​ត​ថាវា​ជា​ភ​​ស្តុតាងច្បាស់​ណាស់​ ដែល​​បង្ហាញ​ថា ​ការ​រីករាល​ដាល​នឹង​កើត​ឡើង​ជាថ្មី​  ហើយ​ក​ម្រិ​ត​នៃកា​រ​កា​រ​ពា​រប្រ​ឆាំ​ង​នឹង​ជំ​ងឺ​ធ្ង​ន់​ធ្ង​រ​លែ​ង​មា​ន​ភា​ពរឹង​មាំដូចមុន​ហើយ​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ដូស​ទី ៣ គួរ​តែ​ចាប់​ផ្ដើម​ឱ្យ​កាន់​តែ​ឆាប់​កាន់តែ​ល្អ»។

ការ​រក​ឃើ​ញ​កា​រ​ឆ្ល​ង​លើ​អ្នក​ចាក់វ៉ាក់សាំង​ហើយ​ មាន​​ចំនួនប្រមាណ​​ពី ១២ ទៅ ២៤ ភាគរយ​នៃករណីបញ្ចូន​​​ចូ​ល​ម​ន្ទីរពេទ្យ​សរុប​​នៅក្នុងរដ្ឋ។​ នេះ​បើតាម​ឱ្យ​ដឹង​ពី​ទិន្នន័យ​ពី​សារព័ត៌មាន​ខាង​លើ បាន​រកឃើញ​​​។ ដោយ​ឡែក​ ចំនួន​អ្ន​ក​ស្លា​ប់មា​ន​តិ​ច​តួចនៅឡើយ ដូច្នេះ​សមា​មា​ត្រ​ក្នុ​ង​ចំ​ណោ​មអ្នក ដែល​បា​​នចា​​ក់វ៉ា​ក់​សាំង​គឺ​មានភាពប្រែប្រួលខ្លាំងបន្តិច ពោល​គឺ​ខ្ពស់​ជាង​ការ​​ប៉ាន់ស្មានពី​មជ្ឈមណ្ឌល​ត្រួតពិ​និត្យ និង​បង្ការជំងឺ​ (CDC) ដល់​ទៅ​​ ​០.៥ ភាគរយ​។​

តួលេ​ខ​ដែល​បង្ហាញ​ពីក្រុមមនុស្ស​ដែល​ងាយ​ទទួល​រង​ហានិភ័យ​ឆ្លង​មេរោគ​ គឺ​សុទ្ធសឹងតែ​ជា​ប្រជា​ជន​ ដែល​ស្ថិត​ក្នុង​វ័យ​ចំណាស់​ ហើយ​គឺ​ពិចារណា​ឱ្យ​បានហ្មត់​ចត់​អំ​ពី​ហា​និភ័យ ដែល​ពួកគេ​កំពុង​ប្រឈម​។​ លោក​ Dean Sidelinger ​វេជ្ជបណ្ឌិតផ្នែក​រោគ​រា​ត​ត្បាត​រដ្ឋ និង​ម​ន្រ្តី​សុ​ខា​ភិ​បា​ល​រដ្ឋ​ប្រ​ចាំ​រ​ដ្ឋ​អូ​រី​ហ្គិន​ បាន​ព្រមាន​ដូច្នេះ​។

ជាមួយគ្នានេះ វេជ្ជបណ្ឌិត Dryden-Petersen ក៏​បាន​ព្រមាន​ដែរថា៖ «សម្រាប់​ក្រុម​ ដែល​មាន​ហានិភ័យ​ខ្ពស់ជាពិសេស​ គឺ​ត្រូវ​​យក​ចិ​ត្ត​ទុ​ក​ដា​ក់​វាឱ្យ​បា​ន​ខ្លាំ​ងមែនទែន​។​ កុំ​មើល​ស្រាល​រោគ​សញ្ញា​ស្រាល​ឱ្យសោះ ត្រូវ​ចេះ​ស្វែង​រ​ក​វិធី​ព្យា​បា​ល​ភ្លាម​ៗ ជៀស​វាងក្លាយ​ជាករណី​ធ្ងន់​ធ្ងររហូត​ត្រូវ​សម្រាក​នៅមន្ទីពេទ្យ»។

ការ​ឆ្ល​ងមេ​រោ​គឆ្លង​លើ​អ្នក​ចាក់វ៉ាក់សាំង​រួច​នេះ​ទៀត​សោទ​ ទំនង​ជា​កើ​ត​ឡើង​ធ្ងន់​ធ្ង​របំ​ផុ​ត​ក្នុ​ង​ចំ​ណោ​មម​នុ​ស្ស​ចាស់ ឬ អ្ន​ក​ដែ​ល​មា​ន​ជំងឺ​ដូ​ច​ជា​ធា​ត់ ឬ ទឹក​នោ​ម​ផ្អែ​ម។​ ​បុ​គ្គ​ល​ទាំ​ង​នេះ ជា​បុគ្គល​ដែល​មាន​អ​ត្រាចាក់​វ៉ាក់សាំង​ខ្ព​ស់​​បំផុត ​ប៉ុ​ន្តែ​មា​ន​ហា​និ​ភ័​យ​ឆ្លង​មេរោគ​ខ្ពស់​បំផុ​ត​ដូចគ្នា​។

ប្រភព៖

In a Handful of States, Early Data Hint at a Rise in Breakthrough Infections

https://www.nytimes.com/2021/08/17/health/covid-vaccinated-infections.html?action=click&module=Top%20Stories&pgtype=Homepagehttps://www.washingtonpost.com/health/breakthrough-infections-covid-vaccine/2021/08/17/44ebcaaa-fea0-11eb-85f2-b871803f65e4_story.html

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner