ឆេះផ្ទះស្តុកគ្រឿងអគ្គិសនីមួយកន្លែងក្នុងខណ្ឌបឹងកេងកង យ៉ាងខ្លាំង និងធ្វេីឲ្យមន្ត្រីអន្តរាគមន៍ម្នាក់របួសរលាកភ្លេីង

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យមួយបានឆាបឆេះផ្ទះស្តុកគ្រឿងអគ្គីសនី នៅតាមបណ្ដោយផ្លូវ៤០៤ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ កាលពីវេលាម៉ោង ៦និង ៤០នាទីព្រឹក ថ្ងៃទី១៩ សីហា ឆ្នាំ២០២១ ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ ទីតាំងផ្ទះល្វែងជាកន្លែងស្តុកគ្រឿងអគ្គីសនីខាងលេីនេះ គឺដំបូងឡេីយមិនដឹងថាមានអ្វីកើតឡើងនោះទេ ស្រាប់តែឃេីញមានហ៊ុយផ្សែងខ្មៅចេញពីជាន់ទី២ លាយជាមួយនិងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ទេីបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋស្រែក ឆោឡោថា មានភ្លើងឆេះផ្ទះ ទេីប បងប្អូនប្រជាពលរដ្ឋរស់ក្បែរនោះជួយ យកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ អស់ជាច្រើនបំពង់ តែមិនអាចគ្រប់គ្រងអណ្ដាតភ្លើងបាន ទេីបបាននាំគ្ន រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចដេីម្បីសុំជំនួយរថយន្ដពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់ ។

ជាមួយគ្នានោះ មន្រ្តីជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្នុងហេតុការណ៍នេះដែរ គឺកម្លាំងអន្តរាគមន៍មានពិបាកបន្តិចក្នុងការជួយបាញ់ពន្លត់ដោយសារតែក្នុងផ្ទះបានស្តុកគ្រឿងអគ្គីសនីច្រេីនពេក ។ ហេីយក្នុងហេតុការណ៍នេះមានមន្ត្រីអន្តរាគមន៍ម្នាក់បានរលាកភ្លេីងផងដែរ តែធ្ងន់ធ្ងរនោះទេ ក៏មានមនុស្សណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះដែរ ។

ក្នុងករណីអគ្គីភ័យនេះមិនរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋជិតខាងនោះទេ។ ចំពោះមូលហេតុ នៃការឆាប់ឆេះផ្ទះស្ទុកគ្រឿងអគ្គីសនីខាងលេីនេះវិញ សមត្ថកិច្ច សង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ៕ ដោយ ៖ ភារ៉ា និងឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner