អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១០លាន១០ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤០ម៉ឺននាក់ និងជាសះស្បើយ១៨៨លាន២១ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១០លាន១០ម៉ឺន៨ពាន់៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៤០ម៉ឺន៥ពាន់៥៧៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៨លាន២១ម៉ឺន៩ពាន់៦២២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៨លាន៧ម៉ឺន២ពាន់៦៥៦នាក់ ស្លាប់ចំនួន៦៤ម៉ឺន១ពាន់៣៤៦នាក់ និងជាសះស្បើយចំនួន៣០លាន៣៤ម៉ឺន១ពាន់៨៨៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៣២ម៉ឺន៨៩៨នាក់ ស្លាប់៤៣ម៉ឺន៣ពាន់៦៣នាក់ និងជាសះស្បើយ៣១លាន៥១ម៉ឺន៦ពាន់២២៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៤៥ម៉ឺន៨ពាន់២២១នាក់ ស្លាប់ចំនួន៥៧ម៉ឺន១ពាន់៧០៣នាក់ និងជាសះស្បើយ១៩លាន៣៦ម៉ឺន២ពាន់៩៩០នាក់ ៕ ប្រភព៖ worldometers
