ក្រុមហ៊ុនម៉ាកាស់ លែន បោះទុនវិនិយោគលើគម្រោងចម្ការខ្នុរការុដនៅខេត្តត្បូងឃ្មុំ ដើម្បីយកទិន្នផលលក់នៅលើទីផ្សារប្រទេសចិន (Video Inside)

ក្រចេះ៖ ម៉ាកាស់ លែន ដែលជាក្រុមហ៊ុនអចលនទ្រព្យនៅខេត្តត្បូងឃ្មុំ បានបើកគម្រោងវិនិយោគដ៏ថ្មីស្រឡាងមួយលើការដាំដុះដើមខ្នុរការ៉ុត ដើម្បីយកទិន្នផលលក់នៅលើទីផ្សារប្រទេសចិន ហើយការវិនិយោគនេះ គឺសាធារណជនទូទៅអាចចូលរួមវិនិយោគបាន ដោយចំណាយដើមទុនតិច ខណៈដែលការវិនិយោគនេះ ផ្តល់ប្រាក់ចំណេញត្រឡប់មកវិញ ៣ដងក្នុងមួយឆ្នាំជាទៀតទាត់។

លោក សារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់ លែន បានបញ្ជាក់ថា ការវិនិយោគលើចម្ការខ្នុរការ៉ុតនេះ តម្រូវឲ្យអតិថិជនទិញដើមខ្នុរចាប់ពី១០០ដើមឡើងទៅ នោះក្រុមហ៊ុននឹងរៀបចំកុងត្រាទិញលក់ ដែលមានចងនូវកាតព្វកិច្ចធានាលើការប្រមូលទិញទិន្នផលវិញក្នុងតម្លៃទីផ្សារតែម្តង ឬបើទិញក្នុងទំហំចំនួន៨៣៣ដើម ក្រុមហ៊ុននឹងកាត់ដីជូន១ហិចតា ពោលគឺបានទាំងដំណាំ បានទាំងដី១ហិចតា។ បច្ចុប្បន្នក្រុមហ៊ុនបានដាក់ដាំកូនដើមខ្នុររួចរាល់ប្រមាណ ៩០ហិចតា លើផ្ទៃដីកម្មសិទ្ធស្របច្បាប់របស់ក្រុមហ៊ុនសរុបប្រមាណ៥០០ហិចតា រួមទាំងការរៀបចំប្រព័ន្ធទឹក និងប្រព័ន្ធសូឡា ហើយកំពុងបន្តសកម្មភាពអភិវឌ្ឍន៍ផ្ទះលម្ហែរបន្ថែមទៀតនៅក្នុងចម្ការផ្ទាល់។

ជុំវិញការប្រមូលប្រាក់ចំណេញ ត្រូវបានលោកអគ្គនាយកបញ្ជាក់ថា យ៉ាងយូរ២ឆ្នាំដើមខ្នុរដាក់ផ្លែ ហើយអាចប្រមូលទិន្នផលបីដងក្នុង១ឆ្នាំ ដែលអាចចំណេញក្នុង១០០ដើមយ៉ាងតិចក៏បានជាង៣ពាន់៥រយដុល្លារក្នុង១ឆ្នាំដែរ។ ដោយឡែកចំពោះការដាំដុះ ការថែទាំ ការដាក់ជី គឺស្ថិតក្រោមការគ្រប់គ្រងថែទាំដោយក្រុមការងារបច្ចេកទេសទាំងស្រុង ពិសេសការប្រមូលផល និងការងារទីផ្សារក៏មិនឲ្យម្ចាស់ទុនព្រួយបារម្ភឡើយ ព្រោះក្រុមហ៊ុនមានទីផ្សារដៃគូស្រាប់ក្នុងប្រទេសចិនស្រាប់ ក្នុងការប្រមូលទិញទិន្នផលខ្នុរការុដនេះ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner