Update : ក្រុមគ្រូពេទ្យបានធ្វើតេស្តរកកូវីដ-១៩ អាជីវករផ្សារ ៧មករា ទាំងអស់លទ្ធផលគឺ អវិជ្ជមាន

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ ៖ អាជីវករផ្សារ ៧ មករា នាំគ្នាទះដៃអបអរសាទរ សប្បាយចិត្តជាខ្លាំង បន្ទាប់ពីបញ្ចប់ការបិទខ្ទប់យកសំណាកអស់រយៈពេលប្រមាណ១ម៉ោងកន្លះ ធ្វើតេស្តលើអាជីវករ និងអ្នករស់នៅជុំវិញចំនួន២៥២នាក់ ជាលទ្ធផលអវិជ្ជមានទាំងអស់។ គួររំលឹកថា បិទខ្ទប់ផ្សារ៧មករា យកសំណាកបន្ទាប់ពីរកឃើញវិជ្ជ មានកូវីដបំប្លែងថ្មីអាល់ហ្វា៤នាក់ ចេញចូលផ្សារកន្លងមក។

សូមបញ្ជាក់ថា ផ្សារ៧មករា នៅតាមបណ្តោយផ្លូវលេខ២៨៧ ខាងជើងអតីតរង្វង់មូលទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ផ្សារនោះត្រូវបានអាជ្ញាធរខណ្ឌទួលគោក និងសង្កាត់បឹងកក់២ ចុះទៅបិទខ្ទប់ ដោយយកខ្សែហ៊ុព័ទ្ធជុំវិញបិទខ្ទប់ កាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២១ ដើម្បីយកសំណាកលើអាជីវករនិងអ្នករស់នៅលក់ដូរជុំវិញផ្សារទាំងអស់ ។

លោកចៅសង្កាត់បឹងកក់ទី២បានឲ្យដឹងថា ការឈានទៅបិទខ្ទប់ផ្សារ៧មករា បណ្តោះអាសន្នដើម្បីយកសំណាកនេះបន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទមេរោគ(អាល់ហ្វា) ចំនួន៤នាក់ រស់នៅតាមបណ្តោយផ្លូវលេខ៦១២ ខាងជើងផ្សារដែលបានចេញចូលទិញម្ហូបនៅក្នុងផ្សារ៧មករា ទើបត្រូវបានអាជ្ញាធរចុះយកខ្សែហ៊ុព័ទ្ធបិទខ្ទប់ដើម្បីយកសំណាកអាជីវករនៅក្នុងផ្សារនិងអ្នកលក់ដូរនៅជុំវិញផ្សារតែម្តង។ា តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា មុនដំបូងអាជ្ញាធរបិទខ្ទប់ ត្រៀមយកសំណាកនៅវេលាល្ងាចថ្ងៃទី១៨ខែ សីហា តែភ្លៀងបង្អុរធ្លាក់ក៍បានលើកពេលមកយកសំណាក់នៅថ្ងៃនេះ។

ប្រភពព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីបិទខ្ទប់ក្រុមគ្រូពេទ្យ ចុះទៅយកសំណាក់នៅវេលាម៉ោងប្រមាណ១០ព្រឹក ការយកសំណាកអស់រយៈពេលប្រមាណ១ម៉ោងនិង៣០នាទីនៅវេលាម៉ោងប្រមាណ១១និង៣០នាទី បានបញ្ចប់ជាលទ្ធផលធ្វើតេស្ត លើអាជីវករនិងអ្នករស់នៅ លក់ដូរជុំវិញចំនួន២៥២នាក់ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ។ ទន្ទឹមនោះ អាជីវករក៏បាននាំគ្នាទះដៃអបអរសាទរ និងសើចសប្បាយរីករាយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner