រដ្ឋបាលខេត្តកំពង់ចាម ទទួលអំណោយ ឧបករណ៍ សម្ភារៈពេទ្យ និងថ្នាំសម្លាប់មេរោគ ពីក្រុមហ៊ុន ជេធី អ៊ីនធើណេសិនណល (ខេមបូឌា) ឯ.ក ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩
កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន ជេធី អ៊ីនធើណេសិនណល (ខេមបូឌា) ឯ.ក បានចូលរួមឧបត្ថម្ភរួមមាន ម៉ាស៊ីនបាញ់ផ្សែងសំលាប់មេរោគ ១០គ្រឿង ធុងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ១០គ្រឿង អាកុលចំនួន ១០កាន និងទឹកសម្លាប់មេរោគមួយចំនួន ប្រគល់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីចូលរួមចំណែកក្នុង យុទ្ធនាការប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។ កន្លងមកក៏មានព្រះសង្ឃ រួមនិងសប្បុរសជនជាបន្តបន្ទាប់បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាផ្ទាល់ខ្លួន ជូនដល់រដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ផងដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរព្រះគុណចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ព្រះនាគមុនីមេគណខេត្ត និងសហការី ដែលបានចូលរួមជួយឧបត្ថម្ភនូវទឹកបរិសុទ្ធ និងបច្ច័យជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលជំងឺដ៏កំណាច កូវីដ-១៩ ជាពិសេសមេរោគបម្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) ដែលកំពុងគម្រាមកំហែងដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា និងពិភពលោកទាំងមូល ៕




