រាជធានីភ្នំពេញ សម្រេចបិទបញ្ចប់បម្រាមគោចរពេលរាត្រីចាប់ពី ថ្ងៃទី ២០ ខែសីហា ប៉ុន្តែ វិធានការ រដ្ឋបាលផ្សេងៗទៀតនៅរក្សាដដែល

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទបញ្ចប់ ទាំងស្រុងនូវបម្រាមគោចរពេលរាត្រីដែល បានដាក់ចេញឱ្យអនវុត្តនៅក្នុងរាជធានីភ្នំពេញ រយៈពេល២១ថ្ងៃកន្លងមកក្នុងគោលបំណង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មីឈ្មោះដែលតា (Delta)។នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០២១នេះ។

ជាមួយគ្នានោះដែរឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថាសម្រាប់រាជធានីភ្នំពេញអាជ្ញាធរបិទបញ្ចប់តែបម្រាមគោចរ មួយប៉ុណ្ណោះដោយឡែក វិធានការផ្សេងៗទៀតដូចជាការផ្អាកនូវអាជីវកម្មដែលមានហានិភ័យខ្ពស់ និងហាមជួបជុំដែលមានមនុស្សច្រើនចាប់ពី១៥នាក់ឡើងទៅនៅតែរក្សាដដែល៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner