គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី បានផ្តល់សម្ភារសម្រាប់ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប

អត្ថបទដោយ៖
ហេង វណ្ណា

សៀមរាប៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក ឃូ ប៊ុនទ្រី ប្រធាននាយកគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ខេត្តសៀមរាប បានផ្តល់នាំយកអំណោយជាសម្ភារសម្រាប់បម្រើក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួម ម៉ាស 10កេះធំ ស្មើរនឹង ២៥០០០ម៉ាស អាល់កុល 5កាន ស្មើរនឹង 150L និងស្រោមដៃពេទ្យ 5កេះធំ ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ។

លោក ពិន ប្រាកដ  អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើការថ្លែងអំណរគុណចំពោះទឹកចិត្ត ដ៏សប្បុរសធម៌របស់លោក ឃូ ប៊ុនទ្រី ប្រធាននាយកគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី និងក្រុមការងារ ដែលផ្តល់នូវជាសម្ភារៈក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្របពេលដែលខេត្ត កំពុងជួបនូវការខ្វះខាត នៅពេលដែលខេត្តសៀមរាប បានកំពុងរងគ្រោះក្នុងការឆ្លងរាលដាលចូលក្នុងសហគមន៍ ដែលបានកើនឡើងគួរឲ្យមានការព្រួយបារម្ភបំផុត ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner