នាយឧត្តមសេនីយ៍គតិបណ្ឌិត ហ៊ីង ប៊ុនហៀង និងអាជ្ញាធរខេត្តបាត់ដំបងបានចុះទៅទិញ “មៀន-តាង៉ែន” នៅខេត្តបាត់ដំបង

      នៅថ្ងៃ ទី ១៩ ខែសីហា ឆ្នាំ ២០២១នេះ ឯកឧត្ដម នាយឧត្តមសេនីយ៌  កិត្តិបណ្ឌិត  ហ៊ីង  ប៊ុនហៀង  នាយករងនៃខុទ្ទកាល័យ សម្តេច តេជោ  ហ៊ុន  សែន  តំណាង ដ៏ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហានាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី  នៃ ព្រះរាជាណាចក្រកម្ពុជា និង សម្តេច កិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុន សែន  អមដំណើរដោយឯកឧត្ដម  ងួន  រតនៈ  អភិបាល ខេត្ត បាត់ដំបង និងថ្នាក់ដឹកនាំ សំខាន់ៗជាច្រើនបា ន អញ្ជើញ ចុះផ្ទាល់ ទៅកាន៎ចម្ការ”មៀន-តាង៉ែន”​ ដើម្បីប្រមូលទិញ នូវផ្លែមៀន ប៉ៃលិន (តាង៉ែន) ពីបងប្អូនប្រជាកសិករម្ចាស់ចម្ការ  ចំនួន២កន្លែងស្ថិតនៅភូមិពេជ្រចង្វារ នៃឃុំរស្មីសង្ហារ ស្រុក រតនៈ មណ្ឌល របស់ខេត្តបាត់ដំបង។

      ចម្ការមៀន-តាង៉ែន ដែលឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានចុះទៅដល់និងទៅទិញ ដល់ទីតាំងចម្ការ មៀន ផ្ទាល់នេះ ជា របសលោកស្រី  ជួង  គឹមស៊ាន  ហៅ អន  ដែលមានគ្រួសារជម្ងឺប្រចាំកាយនិងពិការភាព នៅភូមិពេជ្រចង្វារ  ឃុំរស្មីសង្ហារ  ស្រុក រតនៈ មណ្ឌល  ដែលប៉ាន់មាណពី៣០-៤០តោន ក្នុងចម្ការរបស់គាត់ផ្ទាល់។

      តាមរយៈការចុះទៅដល់និងពិនិត្យមើលពីផលដំណាំចម្ការមៀនតាង៉ែន របស់ម្ចាស់ចម្ការខាងលើក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារចុះប្រមូលទិញកសិផលផ្លែមៀនតាង៉ែនរបស់បងប្អូនប្រជាកសិករដាំមៀនដែលកំពុងតែប្រឈមពីការបាត់បង់ទីផ្សារលក់ដូរនិងគ្មានអ្នកប្រមូលទិញ? ធ្វើឲ្យកសិករនៅតាមបណ្តាស្រុកចំនួន០៦ក្នុងខេត្តបាត់ដំបងដែលមានចម្ការមៀន-តាង៉ែន ប្រឈមនិងការបាត់បង់ទុនដើមស្ទើរតែខាតទាំងស្រុង។ ខណៈដែលទីផ្សារ របស់ថៃ ត្រូវបានបិទពីការទិញមៀនតាង៉ែនរបស់ប្រជាកសិករខ្មែរយើង ក្នុងអំឡុងជិតមួយសប្តាហ៍មកនេះ។

        ក្នុងឱកាសជួបជាមួយម្ចាស់ចម្ការ ឯកឧត្តមកិត្តិបណ្ឌិត បានថ្លែងគូសបញ្ជាក់ទៅបងស្រីជាម្ចាស់ចម្ការផ្ទាល់ដោយបានពាំនាំ នូវ ប្រសាសន៍ណែនាំផ្ទាល់ពីសម្តេចតេជោសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន ដែលសម្តេចទាំងទ្វេមានសន្តានចិត្តសណ្តោសប្រណី ចាត់រូបលោកផ្ទាល់និងក្រុមការងារចុះមកជួយទិញមៀនបងប្អូនដែលជាកសិករម្ចាស់ចម្ការពិតដើម្បីប្រមូលទិញមៀនទាំងនេះទៅចែកជូនក្នុងកិច្ចការមនុស្សធម៌ដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន កងកម្លាំងការពារសុខសុវត្ថិភាពសង្គម ក្រុមគ្រូពេទ្យ កងទ័ពអាវសដែលកំពុងតែប្រយុទ្ធប្រឆាំង ការពារជម្ងឺ កូវីដ-19ជាពិសេសបងប្អូននៅតាមមណ្ឌលចត្តាឡីស័កនានានៅតាមបណ្តាស្រុកនិងក្នុងខេត្តនេះផ្ទាល់តែម្តងនិងជាទឹកចិត្តមនុស្សធម៌របស់សម្តេចទាំងទ្វេ ក្នុងនាមខ្មែរជួយខ្មែរ តាមរយៈតម្លៃដែលម្ចាស់ចម្ការបានព្រមព្រៀង ជាមួយក្រុមការងារ ក្នុងការលក់ និងទិញផ្ទាល់ ថែមទាំងផ្តល់កងកម្លាំងឲ្យចុះជួយបេះផ្លែមៀន-តាង៉ែន ជាមួយនិងម្ចាស់ចម្ការទៀតផង។ដោយក្នុងនោះតម្លៃផ្លែមៀនតាង៉ែនក្នុង១គក្រ.តម្លៃ១.៨០០រៀល ហើយក្នុងចម្ការដែលត្រូវបេះនេះតាមការប៉ាន់ប្រមាណ ពី៣០ ទៅ ៤០តោន។

     ដោយសេចក្តីត្រេកអរ និងក្តីរំភើបពីម្ចាស់ចម្ការផ្ទាល់បងស្រី ជួង  គឹស៊ាន  ហៅអន  បានថ្លែងនូវការដឹងគុណចំពោះទឹកចិត្តរបស់សម្តេចទាំងទ្វេ ដែលបានជួយស្រោចស្រង់ដល់ប្រជាកសិករដែលកំពុងទទួលរងពីការលំបាកពីបញ្ហាខ្វះទីផ្សារលក៎ ហើយត្រូវបានសម្តេចបានផ្តល់កម្លាំងចិត្តជួយដល់កសិករជាអ្នកចម្ការដាំមៀនពិតៗបើទោះបីមានការខាតបង់ច្លះក៏ដោយតែគាត់បានទទួលនូវការសន្តោសប្រណីពីសម្តេចទាំងទ្វេផ្ទាល់ដែលបានផ្តល់ឲ្យក្រុមការងារចុះមកពិនិត្យមើលស្ថានភាពជាក់ស្តែងនៅក្នុងចម្ការផ្ទាល់និងជួយទិញផ្លែ មៀន-តាង៉ែន គាត់។​ បងស្រីបានជញនពរសម្តេចទាំងទ្វេជួបតែពុទ្ធពរ៤ប្រការ និងបន្តធ្វើជាម្លប់ដល់ប្រជាពលរដ្ឋបានយូរអង្វែងទៅមុខទៀត។

      ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ក្នុងនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាតំណាងប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសបងប្អូនប្រជាកសិករទាណងអស់ដែលកំពុងតែបាត់បង់ទីផ្សារលក់ដូរផ្លែមៀនតាង៉ែន នៅតាមបណ្តាស្រុកនានាក្នុងខេត្ត សួមថ្លែងនូរការដឹងគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន-សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិរព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងផ្តល់នូវភាពសន្តោសប្រោសប្រណី ជួយដល់ប្រជាពលរដ្ឋនៅក្នុងគ្រាដ៏លំបាកសម្តេចទាំងទ្វេតែងតែជួយដល់ប្រជាពលរដ្ឋ តាមរយៈក្រុមការងាររបស់សម្តេច ដែលមានវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងខណៈដែលប្រជាកសិករបានជួបនូវវិបត្តិបាត់បង់ទីផ្សាកសិផលរបស់ខ្លួន ជាពិសេសចំពោះមុខនេះ ដូចជា ផ្លែមៀន-តាង៉ែន នៅក្នុងខេត្តបាត់ដំបង នៅពេលនេះនិងសូមប្រសិទ្ធិពរជូនពរសម្តេចទាំងទ្វេមានសុខភាពល្អមាំមួន ដើម្បីបន្តការដឹកនាំប្រទេសជាតិឲ្យកាន់តែសម្បូរណ៍រុងរឿងទៅថ្ងៃអនាគតយូរអង្វែងថែមទៀត៕​ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner