ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រកាសពីសមិទ្ធផលនៃការបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំនៅកម្ពុជា

ឯកឧត្តមវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងនៅព្រឹកថ្ងៃសុក្រខែស្រាពណ៏ឆ្នាំឆ្លូវត្រីស័កពស២៥៦៥ត្រូវនឹងថ្ងៃទី២០ខែសីហាឆ្នាំ២០២១នេះថា៖ស្ថានភាពការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាក្នុងឆ្នាំ២០២១នេះមានសភាពលឿនជាងឆ្នាំមុនដោយសម្រេចបាន២លាន៦សែន៥ម៉ឺន៨ពាន់៧៥៦ហ.តស្មើនឹង១០១,៩០ភាគរយនៃផែនការដាំដុះឆ្នាំ២០២១ដែលឆ្នាំមុនសម្រេចបានតែ៩៤,៧៤ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នា។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា៖លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន២លាន៧សែន១ពាន់១៨៩ហ.តក្នុងនោះភ្ជួររាស់ដោយគោក្របីបានចំនួន១ម៉ឺន៦ពាន់២៦១ហ.តស្មើនឹង០,៦០%និងដោយគ្រឿងយន្តបានចំនួន២លាន៦សែន៨ម៉ឺន៤ពាន់៩២៨ហ.តស្មើនឹង៩៩,៤០%លើសឆ្នាំមុន១សែន២ម៉ឺន៩ពាន់៤៤៩ហ.ត។ឯកឧត្តមរដ្ឋមន្ត្រីវេងសាខុនបានបន្តថា៖លទ្ធផលស្ទូងនិងព្រោះសម្រេចបានចំនួន២លាន៦សែន៥ម៉ឺន៨ពាន់៧៥៦ហ.តស្មើនឹង១០១,៩០%នៃផែនការ២លាន៦សែន៩ពាន់៦៥ហ.តលើសឆ្នាំមុន២សែន៦ពាន់៨៧០ហ.តនិងស្រូវតាមប្រភេទរួមមាន៖ស្រូវស្រាលចំនួន៨សែន៩ម៉ឺន៦៤៥ហ.តលើសឆ្នាំមុន១សែន៧ម៉ឺន៩ពាន់៦០០ហ.ត,ស្រូវកណ្ដាលចំនួន១លាន២សែន៨ម៉ឺន៩ពាន់៧៦២ហ.តលើសឆ្នាំមុន២ម៉ឺន៧ពាន់៧៦ហ.ត,-ស្រូវធ្ងន់ចំនួន៤សែន៣ម៉ឺន៦ពាន់៩១ហ.តលើសឆ្នាំមុន៩ពាន់៨៦៥ហ.ត,ស្រូវចម្ការចំនួន១ម៉ឺន៩ពាន់៦១២ហ.តលើសឆ្នាំមុន១ពាន់១១៦ហ.ត,ស្រូវទ្បើងទឹកចំនួន២ម៉ឺន២ពាន់៦៤៦ហ.តតិចជាងឆ្នាំមុន១ម៉ឺន៧៨៧ហ.ត។

ឯកឧត្តមបានបន្តទៀតថា៖ដោយឡែកការងារប្រមូលផលស្រូវស្រាលដើមរដូវសម្រេចបានចំនួន៣សែន២ពាន់៣៣៧ហ.តលើផ្ទៃដីអនុវត្តស្រូវស្រាលសរុបចំនួន៨សែន៩ម៉ឺន៦៤៥ហ.តដោយទទួលបានបរិមាណផលសរុបចំនួន១លាន២សែន៦ម៉ឺន៧ពាន់៧៩១តោនលើសឆ្នាំមុន៧សែន៨ម៉ឺន៩ពាន់១៥១តោន។ទិន្នផលគិតជាមធ្យម៤,១៩៣តោន/ហ.ត។

ក្រៅពីស្រូវវិញចំពោះការងារបង្កបង្កើនផលដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្មរដូវវស្សាឆ្នាំ២០២១ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា៖ផ្ទៃដីដំណាំសាកវប្បកម្មមានដូចជាពោតសដំឡូងជ្វាបន្លែគ្រប់មុខម្ទេសឪឡឹកអនុវត្ដបានចំនួន៥ម៉ឺន១ពាន់៥៣៧ហ.តស្មើនឹង៩៥,៦៦ភាគរយនៃផែនការ៥ម៉ឺន៣ពាន់៦៨៦ហ.តតិចជាងឆ្នាំមុន១៦៥ហ.ត។សម្រាប់ផ្ទៃដីដំណាំឧស្សាហកម្មដែលរួមមានពោតក្រហមដំឡូងមីសណ្តែកបាយសណ្តែកដីសណ្តែកសៀងល្ងអំពៅក្រចៅឈូកជាដើមអនុវត្ដបានចំនួន៧សែន៦ម៉ឺន៦ពាន់៣៧៥ហ.តស្មើនឹង៩៣,៤៦ភាគរយនៃផែនការ៨សែន១ម៉ឺន៩បាន់៩៨៩ហ.តលើសឆ្នាំមុន៧ពាន់៩៤៤ហ.ត។

បើគិតត្រឹមថ្ងៃទី១៨ខែសីហាឆ្នាំ២០២១ដំណាំស្រូវនៅខេត្តចំនួន៤ដូចជាខេត្តបន្ទាយមានជ័យកណ្តាលពោធិ៍សាត់និងខេត្តសៀមរាបបានបន្តរងផលប៉ះពាល់និងខូចខាតដោយគ្រោះរាំងស្ងួត។ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបចំនួន៦ម៉ឺន៧ពាន់៩៤២ហ.តស្មើនឹង២,៥៦ភាគរយនៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេស។តាមការវាយតម្លៃខេត្តបន្ទាយមានជ័យកណ្តាលពោធិ៍សាត់និងខេត្តសៀមរាបផ្ទៃដីដំណាំស្រូវខូចខាតសរុបចំនួន១ម៉ឺន៥៥៣ហ.តនិងស្តារឡើងវិញបានចំនួន២ពាន់៣៧៦ហ.ត៕ដោយវ៉េងលឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner