នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀងថា ចង់ទិញផ្លែមៀន និងតាង៉ែន ដល់ចំការកសិករផ្ទាល់ ដើម្បីចង់រកកសិករម្ចាស់ចំការពិតប្រាកដ ដែលកំពុងជួបបញ្ហាទីផ្សារលក់

នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជានាយករង ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តអញ្ជើញចុះដល់ចំការផ្លែមៀន និងតាង៉ែនផ្ទាល់តែម្តង ដើម្បីបន្តទិញពីកសិករនៅ ស្រុករុក្ខគីរី ដែលមានចំងាយប្រមាណ ៧០គីឡូម៉ែត្រពីខេត្តបាតដំបង ដើម្បីប្រមូលទិញពីកសិករម្ចាស់ចំការផ្ទាល់តែម្តង ដោយមិនរង់ចាំទិញនៅទីតាំងតារាងបាល់ទាត់បែកចាយ ទីរួមខេត្តទៀតឡើយ ពោលគឺដើម្បីចង់រកកសិករម្ចាស់ចំការពិតប្រាកដ ដែលកំពុងជួបបញ្ហាទីផ្សារលក់។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner