ក្រុម Wolves កំពុងចរចា ក្នុងចុះហត្ថលេខាជាមួយខ្សែការពារព័រទុយហ្កាល់ម្នាក់ពី Olympiacos

បើតាមការចុះផ្សាយរបស់ SunSport នៅថ្ងៃនេះបានអោយដឹងថា ក្រុមចចកខ្មៅ Wolves របស់លោក Bruno Lage កំពុងចរចា ក្នុងចុះហត្ថលេខាជាមួយខ្សែការពារព័រទុយហ្កាល់របស់ Olympiacos គឺកីឡាករ Ruben Semedo ដែលធ្លាប់បានជាប់ទោសពីបទ ប្លន់ចាប់ជំរិត ប្រដាប់ដោយអាវុធ ។ Semedo នឹងត្រូវការលិខិតអនុញ្ញាតការងារពីស្រុកកំណើត ដើម្បីឱ្យកិច្ចព្រមព្រៀងនេះដំណើរការ។


ប្រភពដ៏ដែលបានអោយដឹងទៀតថា ក្រុមចចកខ្មៅ Wolves មានគម្រោងខ្ចីជើងមួយឆ្នាំ ជាមួយនឹងជម្រើសមុនពេលទិញរូបគេ ។
សូមរំលឹកថា Ruben Semedo ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំកាលពីខែកក្កដាឆ្នាំមុននិងត្រូវបានហាមឃាត់មិនឱ្យទៅលេងប្រទេសអេស្ប៉ាញរយៈពេល ៨ ឆ្នាំ។ ខ្សែការពារកណ្តាលរូបនេះ បានចំណាយពេល ៥ ខែនៅក្នុងគុកអេស្ប៉ាញ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ប៉ុន្តែត្រូវបានរូបគេព្យាយាមបដិសេធ ។ Semedo ត្រូវបានដោះលែងបន្ទាប់ពី បានបង់ប្រាក់ធានាចំនួន ២៥.០០០ ផោន។ បន្ទាប់មកខ្សែការពាររូបនេះ បានចូលរួមលេងនៅ Olympiacos ដែលជាកន្លែងធ្លាប់លេង ៤១ ប្រកួតកាលពីរដូវកាលមុន និងរកបានមួយគ្រាប់។ នៅឆ្នាំ ២០១៨ អតីតតារា Benfica ត្រូវបានចោទប្រកាន់ពីបទ វាយបុរសម្នាក់នៅក្នុងផ្ទះ និងប្លន់ រួមជាមួយមនុស្សពីរនាក់ផ្សេងទៀត ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner