Messi ចំណូលថ្មីរបស់ PSG គេមិនទាន់ចូលលេងទេ យប់នេះ

Messi នៅតែមិនទាន់អាចចូលលេងឲ្យ PSG ទេយប់នេះ ខណៈក្រុមខ្លួននឹងទៅលេងក្នុងដីរបស់ក្រុម Brest សម្រាប់ការប្រកួតសប្ដាហ៍ទី៣ Ligue1 របស់បារាំង ម៉ោង២យប់នេះ។

បើទោះបានបង្ហាញខ្លួនក្នុងការហ្វឹកហាត់ជាមួយក្រុមហើយក្ដី ក៏លោក Mauricio Pochettino អ្នកចាត់ការរបស់ PSG មិនទាន់សម្រេចចិត្តដាក់កីឡាករអាហ្សង់ទីនរូបនេះឲ្យលេងដែរ ក្នុងការប្រកួតយប់នេះ។

អ្នកចាត់ការដែលក៏មានសញ្ជាតិអាហ្សង់ទីនដែរនោះចង់ឲ្យ Messi មានកម្លាំងគ្រប់គ្រាន់ ក្រោយពេលត្រលប់ពីសម្រាកដើរលេងសម្រាប់រដូវក្ដៅរបស់គេ។

តាមគម្រោង Messi នឹងអាចបង្ហាញខ្លួនលើទីលានថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ទល់ក្រុម Reims ក្នុងការប្រកួត Ligue1 បារាំងនៅទឹកដីរបស់ Reims ។

សម្រាប់យប់នេះ Neymar ក៏មិនបានលេងដែរ ក្រោមហេតុស្រដៀង Messi រីឯ Ramos ដោយសាររបួសដែលបានកើតឡើងក្នុងអំឡុងហ្វឹកហាត់ ដូច្នេះ អត់លេងដែរ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner