សហរដ្ឋអាម៉េរិកចោទប្រកាន់យោធាចិន០៤នាក់ ជុំវិញការចូលលួចព័ត៌មានក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Equifax របស់អាម៉េរិកនៅឆ្នាំ២០១៧

សហរដ្ឋអាម៉េរិក៖ ក្រុមមន្រ្តីអនុវត្តន៍ច្បាប់សហរដ្ឋអាម៉េរិកបានប្រកាសនៅថ្ងៃទី១០ ខែកុម្ភៈនេះថា សមាជិក០៤នាក់របស់យោធាចិនបានរងការចោទប្រកាន់ពីការលួចចូលយកព័ត៌មានរបស់ក្រុមហ៊ុន Equifax ដែលរាយការណ៍ពីប្រវត្តិឥណទានរបស់សហរដ្ឋអាម៉េរិកនៅឆ្នាំ២០១៧ ហើយបានលួចទិន្នន័យឯកជនរបស់ពលរដ្ឋអាម៉េរិកជិតកន្លះលាននាក់ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាម៉េរិកលោក William Barr បានបញ្ជាក់ថា ទំហំនៃការលួចនោះ មានច្រើនបំផុត… ការលួចនេះ មិនត្រឹមតែបណ្តាលឲ្យមានការខូចខាតខាងហិរញ្ញវត្ថុដ៏ធំសម្បើមដល់ក្រុមហ៊ុន Equifax នោះទេ ក៏ប៉ុន្តែបានរំលោភសិទ្ធិឯកជនរបស់ពលរដ្ឋអាម៉េរិកជាច្រើនលាននាក់ ហើយក៏ធ្វើឲ្យមានការខាតបង់ និងដាក់បន្ទុកយ៉ាងខ្លាំងដល់ពួកគេ ពីព្រោះពួកគេត្រូវចាត់វិធានការការពារទប់ទល់នឹងការលួចអត្តសញ្ញាណប័ណ្ណនេះ ។

បើតាមដីកាចោទប្រកាន់នោះ អ្នកចូលលួចឯកសារក្នុងប្រព័ន្ធកុំព្យូទ័រជនជាតិចិនទាំង៤នាក់នេះ ជាសមាជិកវិទ្យាស្ថានស្រាវជ្រាវលេខ៥៤របស់កងទ័ពរំដោះប្រជាជនចិន ។ ពួកគេមានឈ្មោះថា Wu Zhiyong, Wang Qian, Xu Ke និង Liu Lei កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីការរួមគំនិតឆបោកតាមប្រព័ន្ធកុំព្យូទ័រ ការឃុបឃិតប្រព្រឹត្តចារកម្មសេដ្ឋកិច្ចតាមប្រព័ន្ធអ៊ីនធឺណិត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner