ការអនុវត្តចលនាមហាជន មហាចលនា មហាលោតផ្លោះរបស់ខ្មែរក្រហម

បន្ទាប់ពីក្តោបក្តាប់អំណាចទាំងស្រុង ខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនចេញពីទីក្រុង ឬទីប្រជុំជននានា ឱ្យទៅរស់នៅ និងធ្វើការងារនៅទីជនបទចុងកាត់មាត់ញក។ ខ្មែរក្រហមដែលតែងតែឃោសនាថា នឹងដឹកនាំប្រទេសឱ្យប្រជាជនរស់នៅដោយស្មើភាព គ្មានអ្នកមាន គ្មានអ្នកក្រ គឺរស់នៅដោយគ្មាននរណាជិះជាន់នរណាឡើយ។ ប៉ុន្តែ ផ្ទុយមកវិញ បន្ទាប់ពីគ្រប់គ្រងប្រទេសទាំងស្រុង មេដឹកនាំខ្មែរក្រហមបានបែងចែកវណ្ណៈសង្គមរួចជាស្រេច គឺប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី ដែលអ្នកទាំងនោះមានសិទ្ធិសេរីភាព និងការរស់នៅគឺខុសគ្នាស្រឡះ។ ខ្មែរក្រហម បានបំបាត់ចោលនូវសិទ្ធិរស់នៅជាឯកជន ឬគ្រួសារ ជាពិសេស បានបង្ខំបំបែកក្រុមគ្រួសារនីមួយៗឱ្យទៅធ្វើការនៅកន្លែងទីទៃពីគ្នា រាប់ចាប់ពីមនុស្សចាស់ ដល់កុមារ។

មេដឹកខ្មែរក្រហម ព្រោះតែងប់ងល់នឹងមនោគមន៍វិជ្ជាកុម្មុយនីស្តជ្រុលហួសហេតុ ជាមួយនឹងភាពក្រអឺតក្រទមនៃជ័យជម្នះរបស់ខ្លួនផងនោះ។ ក្រុមមេដឹកនាំខ្មែរក្រហមបានសម្រេចដឹកនាំប្រទេសឱ្យក្លាយជាកុម្មុយនីស្តភ្លាមៗ ដោយមិនចាំបាច់ឆ្លងកាត់ដំណាក់កាលសង្គមនិយម ដែលខ្លួនហៅថា មហាលោតផ្លោះ! មហាអស្ចារ្យ! ហើយធ្វើឱ្យលើសពីគ្រូដើមរបស់ខ្លួនទៅទៀត ដោយផ្ដើមមកជាមួយនឹងផែនការ៤ឆ្នាំ នៃការកសាងប្រទេសផង។ ជាលទ្ធផល ការអនុវត្តនូវផែនការដ៏ឆ្កួតលេលានេះ បានធ្វើឱ្យប្រជាជនរាប់លាននាក់ បានស្លាប់ និងរស់នៅរងទុក្ខវេទនា ដ្បិតធ្វើការហួសកម្លាំង គ្មានអាហារបរិភោគគ្រប់គ្រាន់ និងឈឺគ្មានថ្នាំព្យាបាល។ល។

#ប្រវត្ដិសាស្រ្ដកម្ពុជា#ក្អែកខ្មៅ#នយោបាយឈ្នះឈ្នះ

Facebook Page: Black-CrowTelegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner