កិច្ចប្រជុំចង្អៀតកម្រិតបច្ចេកទេសរវាងក្រុមការងារនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT)

នរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ លោក ជីម ឬទ្ធី អនុប្រធានការិយាល័យ និងលោក ផុន មេសា មន្រ្តីនាយកដ្ឋាន បានជួបប្រជុំចង្អៀតកម្រិតបច្ចេកទេសជាមួយ លោក យុក សេង ឡុង នាយករងប្រតិបត្តិនៃសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT)។

កិច្ចប្រជុំបានផ្តោតលើការងារសំខាន់មួយចំនួន រួមមាន៖
− វឌ្ឍនភាពការងាររបស់សហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ក្នុងខេត្តកំពង់ធំ ពិសេសគម្រោងអភិវឌ្ឍផ្សារបណ្តែតទឹក និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់នានា
− គម្រោងបង្កើតសមាគមអេកូទេសចរណ៍បឹងទន្លេសាប (TEA-Tonlesap Ecotourism Association)
− ការពង្រីកកិច្ចសហការរវាងក្រសួងទេសចរណ៍ និងសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលលើការងារអេកូទេសចរណ៍ និងសហគមន៍

ជាលទ្ធផល អង្គប្រជុំបានវាយតំលៃខ្ពស់អំពីសម្មទិផលដែលសម្រេចបាន ពិសេសនៅតំបន់អេកូទេសចរណ៍ផាត់សណ្តាយ ទោះបីប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។ ភាគីទាំងពីរក៏បានឯកភាពគាំទ្រក្នុងការជម្រុញបង្កើតសមាគមអេកូទេសចរណ៍បឹងទន្លេសាប ដែលអាចនឹងចេញជារូបរាងនាត្រីមាសទី៤ ឆ្នាំ២០២១នេះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner