រន្ធត់ណាស់!កុមារីម្នាក់ស្លាប់យ៉ាងអាណោចអាធម៌ខណៈដើរត្រលប់មកពីផ្ទះរបស់អ៊ុត្រូវរថយន្តមិនចាំម៉ាកបុកកិនពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ កុមារីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មខណៈដើរចេញពីផ្ទះរបស់អ៊ុត្រលប់មកផ្ទះជីដូនត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿងបុករួចកិនពីលើបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀលថ្ងៃទី ១០ខែកុម្ភៈឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវលំមួយកន្លែងក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីអ៊ុស្រី កុមារីរងគ្រោះបានឱ្យដឹងថាក្មួយស្រីរបស់គាត់មានឈ្មោះពៅតាំងលី អាយុ០៧ឆ្នាំ មានស្រុកកំណើតនៅ ស្រុកពាមរ ខេត្តព្រៃវែង មុនពេលកើតហេតុនៅវេលាម៉ោងប្រមាណជាមួយ០១:៤០ នាទីរសៀលថ្ងៃទី ១០ខែកុម្ភៈឆ្នាំ២០២០គាត់បានឲ្យក្មួយស្រីគាត់ត្រលប់មកផ្ទះរបស់ជីដូនស្រាប់តែមកដល់ចំណុចកើតហេតុនៅម៉ោងប្រម៉ានជា២រសៀលទើបបង្កឱ្យមានការភ្ញាក់ផ្អើលឲ្យដឹងថាក្មួយស្រីរបស់គាត់ត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿងធ្វើដំណើរពីត្បូងទៅជើងបុករួចកិនពីលើបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មចំណែកឯរថយន្តរត់គេចខ្លួនបាត់ស្រមោល។
 
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យលើសពនិងប្រគល់សពជូនទៅសាច់ញាតិជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner