ដោយសារនិយ័តករ មូលបត្រកម្ពុជា នៅតែបន្តទទួលបានពាក្យ បណ្តឹងរបស់អតិថិជនក្រុមហ៊ុន GoldFXInvestment
ភ្នំពេញ៖ និយ័តករ មូលបត្រ កម្ពុជា បានស្នើសុំឲ្យ ស្ថាប័ន អយ្យការ មានការស៊ើបអង្កេតបន្ថែមលើប្រតិបត្តិការសង្ស័យរបស់ក្រុមហ៊ុន GoldFX Investment និង បញ្ចូលការដោះស្រាយពាក្យបណ្ដឹងទាំងអស់ដែលប្តឹងជាមួយសំណុំរឿង ព្រហ្មទណ្ឌដែលមានការពាក់ព័ន្ធ។
នេះ បើ យោង តាម សេចក្តី ប្រកាស ព័ត៌មាន របស់ ន.ម.ក.។
សេចក្តី ប្រកាស ព័ត៌មាន របស់ ន.ម.ក. លេខ ០១៨/២១ ន.ម.ក./ស.ប្រ.ព. ចុះ ថ្ងៃ ទី ២០ ខែ សីហា បាន ឱ្យ ដឹង ថា បន្ទាប់ ពី ន.ម.ក ចេញ សេចក្តី ប្រកាស ព័ត៌មាន ចុះ ថ្ងៃ ទី ៣០ ខែ មីនា ឆ្នាំ ២០២១ ឱ្យ អតិថិជន ក្រុមហ៊ុន GoldFX Investment អាច ដាក់ ពាក្យ បណ្តឹង នៅ ន.ម.ក. តាម នីតិវិធី ច្បាប់ ជា ធរមាន និង សេចក្តី ប្រកាស ព័ត៌មាន ចុះ ថ្ងៃ ទី ១៦ ខែ កក្កដា ឆ្នាំ ២០២១ អំពី ការ អនុវត្ត ទាំង ឡាយ ដែល ន. ម.ក. បាន ធ្វើហើយ រហូត មក ដល់ ពេល នេះ ន.ម.ក. នៅតែ បន្ត ទទួល បាន ពាក្យ បណ្តឹង របស់ អតិថិជន ក្រុមហ៊ុន GoldFXInvestment ជា បន្តបន្ទាប់ ទៀត។
សេចក្តី ជូន ដំណឹង បញ្ជាក់ ថា៖ «ករណី នាំ ឱ្យ មាន បណ្តឹង ជាច្រើន ពី អតិថិជន GoldFX
Investment នេះ បាន នាំ ឱ្យ ន.ម.ក. ធ្វើ នីតិវិធីច្បាប់ លើ ការងារ នេះ ជាមួយ ស្ថាប័ន អយ្យការ ដោយ ស្នើ សុំ ឱ្យ មាន ការ ស៊ើប អង្កេត បន្ថែម លើ ប្រតិបត្តិការ សង្ស័យ របស់ ក្រុមហ៊ុន GoldFX Investment និង បញ្ចូល ការ ដោះស្រាយ ពាក្យ បណ្ដឹង ទាំង អស់ ដែល ប្តឹង ក្រុមហ៊ុន GoldFX Investment ជាមួយ សំណុំ រឿង ព្រហ្មទណ្ឌដែល មាន ការ ពាក់ ព័ន្ធ គ្នា នេះ»។
ជាមួយ គ្នា នេះ ដើម្បី ឱ្យ ដំណើរការ នីតិវិធី មាន ភាព ងាយ ស្រួល និង ឆាប់ រហ័ស ន.ម.ក. ក៏ បាន ស្នើ ឱ្យ សាធារណជន អតិថិជន ព្រម ទាំងបុគ្គល ពាក់ ព័ន្ធ ទាំងអស់ ចូលរួម សហការ តាម នីតិវិធី ជា ធរមាន ផងដែរ៕
