ក្រោយពីព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជាលក្ខណៈអន្តរជាតិ 39th Singapore Open Windsurfing Championships 2020 កីឡាករ កម្ពុជាបានទទួលលទ្ធផលជាទីមោទនៈ

អត្ថបទដោយ៖
Kien Sereyvuth

ក្រោយពីព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជាលក្ខណៈអន្តរជាតិ 39th Singapore Open Windsurfing Championships 2020 នៅប្រទេស សឹង្ហបុរី ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០៥ រហូតដល់ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២០ បញ្ចប់រួចរាល់ កីឡាករវ័យក្មេង ដែលសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានបញ្ជូនទៅចូលរួមក្នុងការប្រកួតនោះ ទទួលបានលទ្ធផលជាទីមោទនៈដោយ កីឡាករ កែវ ភារុណ វ័យ១៥ឆ្នាំ ចូលប្រកួតលើវិញ្ញាសា Windsurfing Teachno293 ទទួលបានចំណាត់ថ្នាក់លេខ០២ ក្នុងចំនោមកីឡាករ ០៦រូប ដោយទទួលបានមេដាយ ប្រាក់ចំនួន ០១គ្រឿង និងកីឡាករ សែម ប្រុសពៅ វ័យ១៦ឆ្នាំ ចូលប្រកួតលើវិញ្ញាសា Windsurfing RS:One ទទួលបានចំណាត់ថ្នាក់លេខ ០១ ក្នុងចំនោមកីឡាករ ០៣រូប ដោយទទួលបានមេដាយ មាសចំនួន ០១គ្រឿង ។

នេះគឺជាជោគជ័យថ្មីមួយរបស់កម្ពុជា ក៏ដូចជាសហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅដើមឆ្នាំ២០២០នេះ ដែលកីឡាករវ័យក្មេងទាំង ០២រូបរបស់យើង ទទួលបានជោគជ័យដោយទទួលបាន មេដាយមាស ១គ្រឿង និងមេដាយប្រាក់ ១គ្រឿង ។
សូមបញ្ជាប់ផងដែរថា សហព័ន្ធនឹងតៀមបញ្ជូនកីឡាករទាំង ២រូបចេញទៅហ្វឹកហាត់ និងចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ ដើម្បីត្រៀមលក្ខណៈសំរាប់ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ឆ្នេរខ្សាច់អាស៊ី នៅទីក្រុង ស៊ីនយ៉ា ប្រទេសចិន នាពេលខាងមុខ ក៏ដូចជាត្រៀមសំរាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner