ពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកូនមុំ ខេត្តរតនគិរី

រតនគិរី :  ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ  ឆ្នាំ២០២០បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់អោយដំណើរការរចនាសម្ព័ន្ធថ្មី  នៃរដ្ឋបាលស្រុកកូនមុំ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានអនុប្រធានមន្ទីរអង្កភាពជុំវិញខេត្ត  និងមន្រ្តីរាជការក្រោមឱវាទសាលាស្រុកជាច្រើនរូបទៀតផងដែរ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ  ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុកកូនមុំ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការកសាង  និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដែល បម្រើអោយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ ឯកឧត្ត មបន្តថា ក្នុងបរិបទប្រទេសកម្ពុជាអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាលមានគោលបំណងសំខាន់ៗចំនួន៣ ដើម្បីអោយរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការទៅប្រកបដោយភាពរលូន៖
ទី១-គឺការពង្រីងលទ្ធិប្រជាធិបតេយ្យ  សេរីពហុបក្សឲ្យចាក់គ្រឹះរនៅមូលដ្ឋានតាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក- ខណ្ឌ- ឃុំ-សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ  និងជាតួអង្គដ៏សំខាន់ក្មុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទី២-គឺលើកកម្ពស់  និងប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ តាមរយៈការនាំមកនូវរចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមនយោបាយកំណែរទម្រង់វិម្ឈការ  និងវិសហមជ្ឈការសំដៅផ្ទេរមុខងារ និងធនធានទៅឱ្យថ្នាក់ក្រោមជាតិដែលនៅមានលទ្ធភាពមានភាពម្ចាស់ ការ  និងការទទួលខុសត្រូវក្នុងការផ្តល់សេវា  និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីនឹងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានអោយមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ទី៣ -គឺលើកកម្ពស់  និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានពាក់ព័ន្ធនឹងការដឹកនាំ និងអភិវឌ្ឍមូលដ្ឋានសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ  និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
 សូមបញ្ជាក់ថាក្នុងពិធីនេះក៏មានការប្រកាសតែងតាំងលោក យីន យុទ្ធ ជានាយករដ្ឋបាលស្រុកកូនមុំផងដែរ។ ហើយមន្រ្តីដែលប្រកាសចូលក្នុងរចនា សម្ព័ន្ធថ្មី នៃសាលាស្រុកកូនមុំនាពេលនេះ  មានចំនួន២៧រូប។  បន្ទាប់ពីដាក់ឱ្យដំណើរការនូវ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាល ស្រុក  ការិយាល័យមួយចំនួន នៅតាមមន្ទីរក្នុងខេត្ត  នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកកូនមុំដោយមិនស្ថិតនៅក្រោមមន្ទីរដូចមុនទេ៕ ដោយ គតិ យុត្ត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner