កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកទឹកផុស ប្រដេញ ស្ទាក់ចាប់បាន រថយន្ត ដឹកឈើ ប្រណិត មួយគ្រឿង និង ឃាតខ្លួនមនុស្ស ២ នាក់

កំពង់ឆ្នាំង ៖ នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច កង រាជអាវុធហត្ថ ស្រុក ទឹកផុស ប្រដេញ ស្ទាក់ចាប់បាន រថយន្ត ដឹកឈើ ប្រណិត មួយគ្រឿង និង ឃាតខ្លួនមនុស្ស ២នាក់ នៅពេលជនល្មើស បើក កៀររថយន្ត សមត្ថកិច្ច បណ្ដាលឱ្យ ធ្លាក់ ផ្លូវហើយ ត្រូវ បានសមត្ថកិច្ច ឃាត់ខ្លួន មនុស្សនិង វត្ថុតាង នាំមក ទីបញ្ជាការកងរាជអាវុធ
ហត្ថខេត្តកំពង់ឆ្នាំង ។

បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកទឹកផុស បានឱ្យដឹងថា រថយន្ត ដែលបង្ក្រាបបាន ម៉ាកធន់ត្រា ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ.2AZ.91.37 ដឹកឈើ ប្រណិត ចេញពី ភូមិ តា នៃ ឃុំ ជៀប ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ ខេត្តកំពង់ស្ពឺ ហើយបាន ធ្លាក់ ផ្លូវ នៅ ចំណុច ខាងមុខ មណ្ឌលសុខភាព ឃុំ ជៀប ទើប ឃាត់ ចាប់បានក្រោយពី ជនសង្ស័យ បាន បើកឡាន កៀរ ជាមួយ ឡាន សមត្ថកិច្ច ។

បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ រួមវត្ថុតាង ត្រូវបាន សមត្ថកិច្ច ក ង រាជ អាវុធហត្ថស្រុក បញ្ជូនមក ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បី ធ្វើការសាកសួរ និង កសាង សុំណុំរឿងបញ្ជូនទៅ ខណ្ឌរដ្ឌបាលព្រៃឈើ ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ៕ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner