ក្រុមអ្នកជំនាញបណ្តុះបណ្តាលដល់យុវជនដើម្បី“ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube (Be Professional YouTubers)”

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយក្រុមហ៊ុន Google និង YouTube បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube (Be Professional YouTubers)” ។

           ពិធីនេះប្រារព្ធធ្វើឡើងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Jean Jacques Sahel ប្រធានផ្នែកព័ត៌មាន និងគោលនយោបាយមាតិកា ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Google ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុងនិងក្រៅប្រទេស ដែលមានអ្នកចូលរួមប្រមាណ ២១០០នាក់ តាមរយៈ Google meet និងទស្សនាដោយផ្ទាល់នៅលើ YouTube Channel របស់ក្រសួង ផងដែរ។

       ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងក្នុងពិធីនេះថា ការអញ្ជើញថ្នាក់ដឹកនាំ  Google និងអ្នកមានបទពិសោធជាតិនិងអន្តរជាតិ  មកធ្វើការចែករំលែកក្នុងសិក្ខាសាលានេះគឺដើម្បីជំរុញ និងលើកទឹកចិត្តឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ ។

ក្នុងពិធីនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់អ្នកផលិតមាតិកាឌីជីថល នៅកម្ពុជាឱ្យយល់ដឹងអំពីគោលការណ៍របស់ YouTube ដើម្បីផលិតវីដេអូដែលស្របតាមស្ដង់ដារដែល YouTube កំណត់ ដើម្បីកម្ពុជាមានឱកាស និងសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានចំណូល  (Monetization) តាមរយ:កម្មវិធីភាពជាដៃគូរបស់យូធូប (YouTube Partnership) នាពេលឆាប់ៗនេះ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner