មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ទទួលបានផ្លែមៀន ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សម្រាប់ផ្តល់ជូនកងទ័ព នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឡាវ

ខេត្តព្រះវិហារ ៖ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នៅថ្ងៃទី២២សីហា នេះ ទទួលបានផ្លែមៀន ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សម្រាប់យកមកចែកជូនកងទ័ព និងគ្រួសារកងទ័ព នៅគ្រប់កងឯកភាពចំណុះទាំងអស់ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានសំដែងការគោរពដឹងគុណ និងថ្លែងអំណអរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរានី ហ៊ុនសែន ដែលជានិច្ចកាល តែងបានយកចិត្តទុកដាក់ ដល់ភាពសុខទុក្ខ និងការលំបាកគ្រប់បែបយ៉ាងរបស់កងទ័ព គ្រួសារកងទ័ព មន្ត្រីរាជការ និងប្រជាពលរដ្ឋ ជាពិសេស កងកម្លាំងដែលស្ថិតនៅក្នុងខេត្តព្រះវិហារ នៅក្នុងដំណាក់កាល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ ។
មេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបង្ហាញពីសមានចិត្តស្មោះស្ម័គ្រ និងបានគោរពជូនពរ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទាំងមូល សូមមានសុខភាពល្អបរិបូរណ៍ កំលាំងពលំខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅ ទាំងអស់គ្នា និងដើម្បីបន្តដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព វឌ្ឍនភាព និងភាពសុខសាន្ត តរៀងទៅ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner