សាលា ប៊ែលធី អន្តរជាតិទី២០ (សាខាចោមចៅ ផ្លូវជាតិលេខ៣) សម្ពោធជាផ្លូវការ

ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០  ប៊ែលធី បានប្រារព្ធពិធីសូត្រមន្តបើកឱ្យដំណើរការជាផ្លូវការ សាលា ប៊ែលធី អន្តរជាតិទី២០ (សាខាចោមចៅ) ស្ថិតនៅផ្លូវជាតិលេខ៣  សង្កាត់ចោមចៅ  ខណ្ឌពោធិ៍សែនជ័យ     រាជធានីភ្នំពេញ ហើយក៏ជាទីតាំងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាទី២ ផងដែរ ដែលបានសាងសងរួចរាល់ប្រមាណ ៧០%ហើយ និងគ្រោងដាក់ឱ្យដំណើរការនៅខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។ ពិធីសម្ពោធជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ។

អគារសាលា ប៊ែលធី អន្តរជាតិទី២០នេះ មានកម្ពស់ ៥ជាន់ ក្នុងនោះជាន់ក្រោមដី គឺជាចំណត និងមានបន្ទប់សិក្សា ៧៥បន្ទប់ ដែលមានសិស្សចុះឈ្មោះចូលរៀនប្រមាណជាង ១,០០០នាក់ និងមានកម្មវិធីសិក្សាធំៗចំនួន ៥ ដូចសាខាដ៏ទៃដែរ៖
១- ថ្នាក់ចំណេះទូទៅ ចាប់ពីថ្នាក់ទី១ដល់ទី១២        ៣- កម្មវិធីគណនាលេខរហ័ស IMA  
២- ថ្នាក់ភាសាអង់គ្លេសទូទៅ ចាប់ពីPreschoolដល់Level12       ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ  
៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL & IELTS)

សាលា ប៊ែលធី អន្តរជាតិ ក៏បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន៨ លើកម្មវិធីដែលមានស្រាប់  សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមាន៖ ១-កម្មវិធីបង្កើនចំណេះដឹងទូទៅ   ២-កម្មវិធីពង្រឹងស្មារតី   ៣-កម្មវិធីទស្សនកិច្ចសិក្សា   ៤-កម្មវិធីសិក្សាតាមទូរទស្សន៍   ៥-កម្មវិធីប្រឡងសំណេរ   ៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា   ៧-កម្មវិធីប្រកួតប្រជែងទេពកោសល្យ និង ៨-កម្មវិធីកីឡា។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា អាណាព្យាបាល សិស្ស-និស្សិតទាំងអស់ ដែលមានទំនុកចិត្តជឿជាក់មកលើសាលា ប៊ែលធី អន្តរជាតិ ព្រមទាំងបានសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រងសាខានីមួយៗ ដែលធ្វើឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹង ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ដោយមានការគាំទ្រពីមាតាបិតាសិស្សនេះហើយ ទើបធ្វើឱ្យប៊ែលធី មានលទ្ធភាពពង្រីកទីតាំងជាបន្តបន្ទាប់ ក្នុងនោះសាលាក៏កំពុងសាងសង់សាខាទី២១ (ផ្សារឈូកមាស) គ្រោងនឹងបើកដំណើរការនៅក្នុងខែឧសភា, សាខាទី២២ (រង្វង់មូលកួរស្រូវ) គ្រោងនឹងបើកដំណើរការនៅក្នុងខែកញ្ញា ដែលគ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។  ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានប្រកាសបើកឱ្យដំណើរការជាផ្លូវការសាលា ប៊ែលធី អន្តរជាតិទី២០ (សាខាចោមចៅ ផ្លូវជាតិលេខ៣) ចាប់ពីថ្ងៃនេះតទៅ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner