ច្រាំងទន្លេដែលបានបាក់ស្រុកនាគ្រាទឹកជំនន់កន្លងមកនោះបានទទួលការយកចិត្តទុកដាក់កែលម្អ សាងសងឡើងវិញនឹងសិក្សាដើម្បីរកវិធីទប់ស្កាត់ការបាក់ស្រុត
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ខែកុម្ភៈនេះ បានដឹកនាំមន្ត្រីជំនាញ មន្ទីរ-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការដ្ឋានជួសជុលតាមបណ្ដោយ ច្រាំងទន្លេ នៅក្នុងទៅក្រុងកំពង់ចាម ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទន្លេមេគង្គ នាពេលកន្លងមក និងរិះរកវិធីសាស្ត្រដើម្បីទប់ស្កាត់។

ដោយគ្រោងដាក់បាវខ្សាច់ខ្នាតយក្ស ទប់នៅផ្នែក ច្រាំងខាងក្រោម ជៀសវាងកុំឲ្យមានការបាក់ស្រុតជាបន្ត ដោយគិតចាប់ពីមុខវត្តជ្រោយថ្ម រហូតដល់គល់ស្ពានគីហ្សូណា ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បាននឹងកំពុងធ្វើការសាងសង់ជញ្ជាំងបេតុងដើម្បីទប់ស្កាត់ការហូរដីពីសំណាក់ទឹកហូរ ដែលជាមូលហេតុមួយបណ្ដាយអោយមានការបាត់ច្រាំងកើតឡើង និងនៅចំណុចដែលមានការបាក់ខ្លាំងអាជ្ញាធរបានប្រើវិធានការច្រកប៉ាវខ្សាច់ខ្នាតយក្សដើម្បីទប់ការបាក់ស្រុតនេះផងដែរ។







