អគ្គីភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ និងខូចខាតសម្ភារៈជាច្រើន មូលហេតុឆ្លងចរន្តអគ្គិសនីនៅស្រុកស្ទោង ខេត្តកំពង់ធំ
កំពង់ធំ ៖ នៅរសៀលថ្ងៃទៅ២២ ខែសីហា ឆ្នាំ២០២១ ម៉ោង ១៣:៤០នាទី នៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីភ្លើងឆេះផ្ទះបើកបង្រៀនកុំព្យួទ័រ ព្រមទាំងខូចខាតសម្ភារផ្សេងៗក្នុងផ្ទះជាច្រើនផងដែរ ។
តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ច គឺម្ចាស់ផ្ទះឈ្មោះភឹម ហេង ភេទប្រុស អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ ជីម ធីដា អាយុ ៣៤ឆ្នាំ មូលហេតុបណ្តាលឱ្យខូចខាតសម្ភារមានដូចជា÷១-ផ្ទះថ្មទំហ៊ំ ០៨ម ×៣៣ម ប្រក់ស័ង្កសី ១ខ្នង ២-កុំព្យូទ័ចំនួន២០គ្រឿង ៣-ម៉ាស៊ីនព្រីនចំនួន១២០គ្រឿង ៤-ទូរកញ្ចក់ចំនួន១០ទូរ ៥-គ្រែឈើចំនួន២គ្រឿង ៦-ខោអាវនិងសម្ភារៈប្រើប្រាស់មួយចំនួន ៧-សម្ភារៈប្រើប្រាស់ផ្ទះបាយមួយចំនួនទៀត ។
មូលហេតុ ម្ចាស់ផ្ទះមិននៅចាក់សោរចោល ឆ្លងចរន្តអគ្គីសនី ការពន្លត់អគ្គីភ័យនេះដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហ៊ាង ហ៊ល ស្នងការរងបានប្រើប្រាដ់រថយន្តពន្លត់អគ្គីភ័យចំនួន ០៤គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកស្ទោង ០១គ្រឿង ។ រថយន្តពន្លត់អគ្គីភ័យ អធិការដ្ឋានននគរបាលស្រុកកំពង់ស្វាយចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គីភ័យ ឧញ្ញាលឹម ប៊ុណ្ណា ចំនួន០១គ្រឿងនិងរថយន្ត ពន្លត់អគ្គីភ័យ ស្នងការដ្ឋាននគរបាលខេត្តចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនូន១១រថយន្ត។ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្សេងៗដែលកើតមានឡើងនៅតាមមូលដ្ឋាន និងប្រញាប់រាយការណ៍ជាបន្ទាន់ពីមូលហេតុដែលកើតឡើងដល់អាជ្ញាធរមូលដ្ឋានទាំងអស់ដើម្បីជួយការពារនូវធនធានផ្សេងៗរបស់បងប្អូន ។
គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់កំលាំងសរុបចំនួន ៤៤នាក់ក្នុងនោះ កំលាំងនគរបាលខេត្តចំនួន ០៦នាក់ កំលាំងនគរបាលស្រុកកំពង់ស្វាយ ០៨នាក់ កំលាំងនគរបាលស្រុកស្ទោង ២៦នាក់ កំលាំងនិងក្រុមហ៊ុនឧកញ៉ា លឹម ប៊ុណ្ណាចំនួន ០៥នាក់ ៕