ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅលើកប៉ាល់ទេសចរណ៍ខ្នាតធំនៅជប៉ុន បន្តកើនឡើងដល់១៣០នាក់ ក្រោយទើបរកឃើញ៦០នាក់ទៀត

ជប៉ុន៖ តួលេខមនុស្សឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី (2019-nCoV) នៅលើកប៉ាល់ទេសចរណ៍ធំខ្នាតយក្សមួយគ្រឿងនៅប្រទេសជប៉ុន បានបន្តកើនឡើងដល់១៣០នាក់ហើយ ក្រោយការពិនិត្យធ្វើតេស្តរកឃើញអ្នកឆ្លងវីរុសនេះចំនួន៦០នាក់បន្ថែមទៀត ។

រហូតមកទល់ពេលនេះ កប៉ាល់ទេសចរណ៍ខ្នាតយក្សឈ្មោះ Diamond Princess ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យតាមដានរយៈពេលពីរសប្តាហ៍ នៅពេលមកដល់ទីក្រុង Yokohama ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ក្រោយអតីតអ្នកដំណើរម្នាក់របស់កប៉ាល់ ដែលបានចុះនៅទីក្រុងហុងកុង កាលពីខែមុន ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី ។

កប៉ាល់នោះមានផ្ទុកអ្នកដំណើរ និងបុគ្គលិករបស់កប៉ាល់ផ្ទាល់សរុបជាង៣,៧០០នាក់ ប៉ុន្តែវាមិនទាន់ច្បាស់នោះទេថា អាជ្ញាធរជប៉ុននឹងធ្វើតេស្តលើពួកគេទាំងអស់តែម្តង ឬយ៉ាងណាឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner