ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍លើកឡើងម៉ឺងម៉ាត់ដើម្បីចាត់វិធានការដោះស្រាយបទល្មើសគ្រឿងញៀឱ្យថយចុះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ថ្លែងក្នុងពិធីគោរពទង់ជាតិនៅព្រឹកថ្ងៃចន្ទទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានកម្លាំងនគរបាលរាជធានីភ្នំពេញចូលរួមជាង៦០០នាក់ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងម៉ឺងម៉ាត់ក្នុងការចាត់វិធានការដើម្បីដោះស្រាយបទល្មើសគ្រឿងញៀនៅក្នុងរាជធានីភ្នំពេញឱ្យមានការថយចុះ ។

បន្ទាប់ពីកម្លាំងនគរបាលរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យទី០៩ ខែកុម្ភៈ  កន្លងទៅថ្មីៗនេះបានចេញប្រតិបត្តិការបង្រ្កាបទីតាំងក្លិបកម្សាន្តមួយកន្លែងទៀត យីហោ(ប្លាយ)នៅខណ្ឌជ្រោយចង្វារពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុសស្រី៧០នាក់ ក្នុងនោះមុខសញ្ញាជនស្ស័យជួញដូរគ្រឿងញៀនជាមេកា០២នៅក្នុងក្លិប និងដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួនផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងទៀតថាការដោះស្រាយ បញ្ហាគ្រឿងញៀនគឺត្រូវមានឆន្ទៈចាត់វិធានការឱ្យមានប្រសិទ្ធភាពបើមិនដូច្នេះទេ គ្រឿងញៀន និងបង្កឱ្យផលប៉ះពាល់អនាគតយុវជនដែលជាទំពាំងស្នងប្ញស្សី និងជាធនធានមនុស្សចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ គ្រឿងញៀនក៏បង្កឱ្យប៉ះពាល់អសន្តិសុខ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានអំពាវនាវឱ្យអាណាព្យាបាលទូទៅត្រូវយកចិត្តទុកដាក់បំផុតអប់រំកូនចៅនៅឱ្យឆ្ងាយពីគ្រឿងញៀននិងកុំប្រព្រឹត្តបទល្មើសគ្រឿងញៀនបើមានការធ្វេសប្រហែសធ្វើឱ្យកូនចៅនិងធ្លាក់ចូលបញ្ហាគ្រឿងញៀនហើយប្រឈមទៅនឹងផ្លូវច្បាប់ថែមទៀតផង។

ពាក់ព័ន្ធនឹងការបង្រ្កាបគ្រឿងញៀននៅតាមក្លិប និងរង្គសាលកម្សាន្តនេះផងដែរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កន្លងមកបានដាក់បទបញ្ជាដោយចាត់វវិធានការនៅទូទាំងប្រទេសត្រូវបិទអោយអស់នូវក្លិបកំសម្សាន្តណា ដែលលក់ចែក និងប្រើប្រាស់គ្រឿងញៀន ។ ដោយឡែកនៅក្នុងរាជធានីភ្នំពេញត្រូវគេមើលឃើញថា ក្លិបកម្សាន្តធំៗយ៉ាងហោចចំនួន ៣គឺក្លិបកម្សាន្តរ៉ុក ,ក្លិបកម្សាន្ត ម៉ៃអាម៉ី និងក្លិបកម្សាន្តលុចសារី ដែលរកឃើញមាន ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ត្រូវ បានបិទទ្វារ និងម្ចាស់ក្លិប ក៏បានប្រឈមទៅនឹងផ្លូវច្បាប់របស់តុលាការ ផងដែរ។

ចំណែកឯការបង្រ្កាបគ្រឿងញៀននៅក្លិបកម្សាន្តយីហោ(ប្លាយ)ក្នុងខណ្ឌជ្រោយចង្វារកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថ្មីនេះ កម្លាំងសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេតស្វែងរកមុខសញ្ញាអ្នកដែលជាប់ពាក់ព័ន្ធដើម្បីយកមកអនុវត្តន៍តាមផ្លូវច្បាប់៕ សំ វិច្ឆិកា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner