កូវីដ៖​ ​ថៃ​ឆ្លង​ជាង១ម៉ឺន៧ពាន់នាក់​​ ​ស្លាប់​មនុស្ស​២​៤​២​នាក់​ទៀត

នៅ​ប្រទេស​ថៃ​ ​មាន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​២​៤​២​នាក់​ទៀត​ ​និង​ឆ្លង​ថ្មី​១​៧​៤​៩​១​នាក់​ទៀត​ ​ក្នុងរយៈពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ប្រកាសនា​ព្រឹក​ថ្ងៃចន្ទ​ ​ទី​២​៣​ ​សីហា​ ​២​០​២​១​នេះ​។​

យ៉ាងណាក៏ដោយ​ ​២​៤​ម៉ោង​មកនេះ​ ​ក៏មាន​អ្នកជំងឺ​២​២​១​៣​៤​នាក់​ទៀត​បាន​ជាសះស្បើយ​ ​ចាកចេញ​ពី​មន្ទីរពេទ្យ​ដែរ​។​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ ​នៅតែ​បន្ត​មាន​អ្នក​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​ចំនួន​៣​៩​៨​នាក់​ទៀត​។​

ចាប់តាំង​ពី​មាន​កូ​វី​ដ​១​៩​ ​ដើម​ឆ្នាំមុន​មក​ ​ថៃ​មាន​ឆ្លង​កើន​ដល់​១​,​០​៦​៦​,​៧​៨​៦​នាក់​ហើយ​ ​ជាសះស្បើយ​ ​៨​៦​១​,​៤​៦​៨​នាក់​ ​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ​បាន​កើន​ដល់​ ​៩​៥​៦​២​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner