ក្រសួងប្រៃសណីយ៍ជូនដំណឹងពីការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីរប្រភេទ សម្រាប់សាធារណជន

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២១នេះបានចេញសេចក្តីជូនដំណឹងមួយស្តីការស្តីពីការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីរប្រភេទ សម្រាប់សាធារណជន។

          យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថាដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងបើកទូលាយចែកចាយឧបករណ៍ តេស្តរហ័សជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័សពីរប្រភេទដូចខាងក្រោម៖

១. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ SD  Biosensor (Standard Q) ផលិតនៅប្រទេសកូរ៉េ ១ប្រអប់ មាន២៥ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ៣,៧ ដុល្លារអាម៉េរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)

២. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Healgen  Antigen Rapid Test ផលិតនៅប្រទេសចិន ១ប្រអប់ មាន២០ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២ ដុល្លារអាម៉េរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)។

ក្រសួងប្រៃសណីយ៍បានឱ្យដឹងបន្ថែមថា ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជនអាចបញ្ជាទិញឧបករណ៍តេស្តចាប់ពី ១ប្រអប់ឡើងទៅ ដោយចូលទៅកាន់ប្រព័ន្ធ ស្វ័យប្រវត្តិកម្មដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬ អញ្ជើញមកទិញដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។ ចំពោះការទូទាត់អាចផ្ទេរមកគណនីធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) របស់ក្រសួងដែលមានឈ្មោះគណនី MPTC និងលេខគណនី 567 789 123។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ / ០៦៧ ៨១៨ ៧៨២ / ០១៧ ៨៤៨ ១០៨ / ០៧៧ ៨៦៧ ៩៥៧ ជារៀងរាល់ថ្ងៃ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner