រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២
យោងតាមអនុក្រឹត្យ ថ្ងៃឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២ គឺមានចំនួន២១ថ្ងៃ ដែលដូចទៅនឹងថ្ងៃឈប់សម្រាកក្នុងឆ្នាំ២០២១ដែរ។
អនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២រួមមាន ថ្ងៃទី១ មករា ទិវាចូលឆ្នាំសាកលឈប់សម្រាក១ថ្ងៃ, ថ្ងៃទី៧មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី៨ មីនា ទិវាអន្តរជាតិនារី ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឈប់សម្រាក៣ថ្ងៃ, ថ្ងៃទី១ ឧសភា ទិវាពលកម្មអន្តរជាតិ ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី១៥ឧសភា ពិធីបុណ្យវិសាខបូជា ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី១៩ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី២៤-២៥-២៦ កញ្ញា ពិធីបុណ្យភ្ផុំបិណ្ឌ ឈប់សម្រាក៣ថ្ងៃ, ថ្ងៃទី១៥ តុលា ទិវាប្រារព្ឋពិធីគោរពព្រះវិញ្ញាណក្ខន្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ឈប់សម្រាក១ថ្ងៃ, ថ្ងៃទី២៩ តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឈប់សម្រាក១ថ្ងៃ,ថ្ងៃទី៧-៨-៩ វិចិ្ឆកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ឈប់សម្រាក៣ថ្ងៃ និង ថ្ងៃទី៩ វិចិ្ឆកា ពិធីបុណ្យឯករាជ្យជាតិ ឈប់សម្រាក១ថ្ងៃ។

