កម្ពុជា ចូលរួមជាបណ្តាប្រជាជាតិអាស៊ានធ្វេីបច្ចប្បន្នភាពគោលនយោបាយ និងកម្មវិធីបង្ការការប្រើប្រាស់សារធាតុញៀននៅក្នុងតំបន់អាស៊ាន

រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ដោយទទួលបានគោលការណ៍ពីថ្នាក់ដឹកនាំ ក្រុមការងារនៃស្ថាប័នត្រួតពិនិត្យគ្រឿងញៀន បានចូលរួមប្រជុំពិនិត្យលេីបច្ចប្បន្នភាពលេីសេចក្តីព្រាងគោលនយោបាយ និងកម្មវិធីបង្ការការប្រើប្រាស់សារធាតុញៀននៅក្នុងតំបន់អាស៊ាន ដែលរៀបចំព្រាងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់ការស្រាវជ្រាវអប់រំបង្ការគ្រឿងញៀន អាស៊ាន (ATCPDE) ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន តាមប្រព័ន្ធអនឡាញ ។

លោកស្រី ហ្រ្វង់ស៊ីស ហ្រ្គេស អេចឆ៍ ឌុយការប៉ង់តេ Francis Grace H. Duka-Panteនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់ការស្រាវជ្រាវអប់រំបង្ការគ្រឿងញៀន អាស៊ាន (ATCPDE) បានថ្លែងថា ការប្រជុំពិនិត្យលេីសេចក្តីព្រាងគោលនយោបាយ និងកម្មវិធីបង្ការការប្រើប្រាស់សារធាតុញៀននៅក្នុងតំបន់អាស៊ាននេះ បានបញ្ចូលបទបង្ហាញក្នុងសន្និសីទអាស៊ានស្តីពីការអនុវត្តនិងអន្តរាគមន៍បង្ការជាសកលកាលពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩) អត្ថបទរបស់កម្ពុជាសម្រាប់ព្រឹត្តិប័ត្រព័ត៌មានអេឡិចត្រូនិកអាស៊ានឆ្នាំ២០២០ និងបទបង្ហាញរបាយការណ៍ក្នុងអំឡុងសិក្ខាសាលាតាមអ៊ីនធឺណិតអាស៊ានស្តីពីការគិតគូរបង្ការ ការអប់រំគ្រឿងញៀនសម្រាប់ភាពឥរិយាបទថ្មី៖ បទពិសោធន៍អាស៊ានកាលពីថ្ងៃទី១៤ ខែតុលាឆ្នាំ២០២០ ។

ថ្លែ ងក្នុងនាម ឯក ឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ ឯក ថោង សុគន្ធា អគ្គលេខាធិការ រង បានប្រសាសន៍ ដោយបានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់ការស្រាវជ្រាវអប់រំបង្ការគ្រឿងញៀន អាស៊ាន (ATCPDE) ដែលបានពង្រាង និងដាក់ប្រជុំពិភាក្សាធ្វេីបច្ចុប្បន្នទៅលេីគោលនយោបាយនិងកម្មវិធីបង្ការការប្រេីប្រាស់សារធាតុញៀន សំដៅរក្សាបាននូវសុខមាលភាពនិងភាពសុខសាន្តជូនប្រជាពលរដ្ឋ ។

ថ្លែងក្នុងនាមឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា បានថ្លែងថាការបង្ការទប់ស្កាត់គ្រោះថ្នាក់នានា បង្កដោយគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿង គឺជាការងារចាំបាច់ និងមិនអាចមើលរំលងក្នុងដំណើរការអភិវឌ្ឍធនធានឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ និង២០៥០។ អាស្រ័យហេតុនេះប្រធានបទស្តីពីគ្រឿងញៀន ថ្នាំជក់ គ្រឿងស្រវឹង ជាដេីម។ ល។ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាដាក់បញ្ចូលក្នុងគោលនយោបាយ និងកម្មវិធីនយោបាយវិស័យអប់រំ និងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា។ មិនតែប៉ុណ្ណោះ ក៏បានកំណត់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៨-២០២៣ ផងដែរ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner