ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៨នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង ២៨នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង ២នាក់, ស្រុកព្រះស្ដេច ៩នាក់, ស្រុកស៊ីធរកណ្ដាល ៨នាក់, ស្រុកស្វាយអន្ទរ ៥នាក់, ស្រុកពាមរក៍ ២នាក់, ស្រុកបាភ្នំម្នាក់ និង ស្រុកពោធិ៍រៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង ២នាក់ គឺទី១ ស្ត្រីអាយុ ៧៧ឆ្នាំ នៅស្រុកពារាំង និងទី២ បុរសអាយុ ៥០ឆ្នាំ នៅស្រុកកំចាយមារ ខេត្តព្រៃវែង ។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៥ពាន់ ៥៣៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៤ពាន់ ៩៤៦នាក់ និងស្លាប់ ១០៦នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner