នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ជាថ្ងៃបញ្ចប់នៃសវនាបណ្ដឹងសាទុក្ខលើសំណុំរឿង០០២/០២ របស់អតីតមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន

សវនាការនេះ អាចចាត់ទុកថាជាសវនាការជាសាធារណៈចុងក្រោយរបស់មេដឹកនាំខ្មែរក្រហម ថ្លែងទៅកាន់តុលាការ និងជនរួមជាតិ ជាពិសេសរងគ្រោះទាំងឡាយ ធ្វើឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ សាលាក្តីខ្មែរក្រហម។

អ្វីជាការកត់សម្គាល់ សម្តីចុងក្រោយរបស់មេដឹកនាំនៃរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់បាត់បង់ជីវិតជាង ៣ លាននាក់ ក្រោមកណ្តាប់ដៃរបស់ខ្លួននោះ គឺជនជាប់ចោទបានបង្ហាញនូវភាពកំសាកក្នុងការទទួលកំហុស។ ខៀវ សំផន មិនត្រឹមតែមិនបាននិយាយសុំទោស និងបង្ហាញការទទួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែមេដឹកនាំរូបនេះ បានច្រានចោលរាល់ការចោទប្រកាន់របស់តុលាការថែមទៀតផង។

ការមិនសុំទោសរបស់មេដឹកនាំរូបនេះ មានន័យថា មិនទទួលស្គាល់កំហុស មិនទទួលស្គាល់របបប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា គឺស្មើនឹងកម្ពុជាគ្មានរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម។ សច្ចភាពនៃរបបប្រល័យពូជសាសន៍ នៅតែជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលដក់ជាប់នៅក្នុងចិត្តប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានរស់រៀនមានជីវិតពីរបបដ៏ខ្មៅងងឹតនេះ។ ដ្បិតមានការមិនទទួលស្គាល់កំហុស ដែលខ្លួន និងបក្ខពួករបស់ខ្លួនបានប្រព្រឹត្តលើប្រជាជនកម្ពុជាដ៏ស្លូតត្រង់ក៏ដោយ ប៉ុន្តែសច្ចធម៌ប្រវត្តិសាស្រ្ដនេះ គឺមិនត្រូវបានបំភ្លេច បំភ្លើស និងបំផ្លាញបានឡើយ៕

#ប្រវត្ដិសាស្រ្ដកម្ពុជា #ក្អែកខ្មៅ #មេដឹកនាំខ្មែរក្រហម #ខៀវសំផន

Facebook Page: Black-CrowTelegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner