ពិធីទទួល-ប្រគល់អំណោយពីមូលនិធិ LPN, មូលនិធិ A21 និងសប្បុរសជន ជូនដល់ឯកឧត្តមអភិបាលខេត្តប៉ៈធុមថានី
ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះដែរ ឯកអគ្គរាជទូត និងក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ៖
១-បានចូលរួមជាអធិបតីក្នុងពិធីទទួល-ប្រគល់អំណោយពីមូលនិធិ LPN, មូលនិធិ A21 និងសប្បុរសជន ជូនដល់ឯកឧត្តមអភិបាលខេត្តប៉ៈធុមថានី ដើម្បីអាជ្ញាធរអាចចែកបន្តដល់បងប្អូនពលករខ្មែរដែលជួបការលំបាកនៅក្នុងស្រុកឡាតលុមកែវក្នុងខេត្តនេះ។ ក្នុងឱកាស់នោះ ឯកអគ្គរាជទូតកម្ពុជាបានថ្លែងអំណរគុណ និងស្នើ ឯ ឧ អភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បន្តមើលថែទាំព្យាបាល និងការចាក់វ៉ាក់សាំងដល់បងប្អូនខ្មែរយើង។ ជាការឆ្លើយតប ឯ ឧអភិបាលខេត្ត បានទទួលយកសំណើទាំងនេះ និងអរគុណដល់បងប្អូនខ្មែរ ដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។
២-បន្ទាប់មក ឯកអគ្គរាជទូត និងក្រុមការងារស្ថានទូតកម្ពុជាក៏បាននាំយកគ្រឿងឧបភោគបរិភោគរបស់ស្ថានទូត រូមមាន អង្ករ ត្រីខ បន្លែ សាច់ និងសំភារៈប្រើប្រាស់ផ្សេងៗចុះចែកដល់បងប្អូនពលករខ្មែរចំនួន ៥០គ្រួសារ នៅស្រុកឡាតលុមកែវ ខេត្តប៉ៈធុមថានី ដែលកំពុងជួបការលំបាកខ្លាំង។ ក្នុងខេត្តនេះមានបងប្អូនខ្មែរកំពុងស្នាក់នៅ និងធ្វើការប្រមាណ ៤មុឺននាក់។សួង ពិសិដ្ឋ






